តាមពិតដើម្បី Block លេខដែលតេរំខានលើទូរសព្ទ iPhone គឺងាយអីចឹងសោះ
ជឿជាក់ថាអ្នកដែលប្រើប្រាស់ទូរសព្ទមួយចំនួនប្រាកដជាធ្លាប់ក្រពុលមុខដោយសារមានលេខប្លែកៗតេមករំខានញឹកញាប់ ហើយដើម្បីគេចពីការរំខានទាំងនោះគឺមានតែបង្ខំចិត្តបិទទូរសព្ទ។ ដោយឡែកសម្រាប់ទូរសព្ទ iPhone មានបង្កប់មុខងារដែលអាចឲ្យអ្នកប្រើប្រាស់ Block លេខដែលតេរំខានបានយ៉ាងងាយ។

ចង់ដឹងពីវិធី Block តាមដានខាងក្រោម៖
*វិធីសាស្ត្រទីមួយ
១. ត្រូវបញ្ជាក់ថាទូរសព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 7, 8 និង ជំនាន់ទី 9។
២. តាមរយៈទូរសព្ទចូលទៅកាន់ Setting → General → Phone → Blocked

៣. ចុចលើពាក្យ “Add New” រួចចុចលើឈ្មោះ ឬ លេខទូរសព្ទណាមួយដែលអ្នកចង់ Block នោះជាការស្រេច។ ដើម្បី Unblock លេខណាមួយវិញគ្រាន់តែចុចលើពាក្យ “Edit” នៅខាងស្ដាំផ្នែកខាងលើ ហើយចុចលើសញ្ញា ដក ពណ៌ក្រហម និងចុចលើពាក្យ “Unblock”។

*វិធីសាស្ត្រទីពីរ
នៅលើ Homescreen ទូរសព្ទចុចលើកម្មវិធី “Phone” រួចជ្រើសរើសយកប្រអប់ “Recents” បន្ទាប់មកចុចលើសញ្ញា Information នៅខាងចុងលេខ ឬ ឈ្មោះដែលអ្នកចង់ Block។ រួចហើយអូសចុះក្រោមដើម្បីស្វែងរកពាក្យ “Block this Caller” និងចុចលើពាក្យនោះ ហើយចុចលើពាក្យ “Block Contact”៕
Subscribe to:
Post Comments (Atom)
0 comments: