សារៈប្រយោជន៍នៃការបរិភោគពោត ចំពោះសុខភាពរបស់យើង!

ផ្លែពោតគឺជា បន្លែមួយប្រភេទ ដែលមាន ប្រជាប្រិយភាព ខ្លាំងជាងគេនៅលើពិភពលោក យើងនេះ ព្រោះវាក៏ បានផ្តល់ផលប្រយោជន៍ មិនតិចទេ ចំពោះសុខភាព របស់យើងនោះ ហើយវា ជាប្រភព ដែលសំបូរ ទៅដោយសារធាតុ ចិញ្ចឹមច្រើន ផងដែរ។ តោះដើម្បីចង់ដឹង វាបានផ្តល់សារធាតុ អ្វីខ្លះនោះ តាមដានទាំងអស់គ្នា ដូចតទៅនេះ៖
- សារធាតុប្រឆាំងអុកស៊ីតកម្ម
ពោតគឺជា ប្រភពសំបូរ ទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម ហើយវាក៏ជួយ ដល់សុខភាពយើង ក៏ច្រើនផងដែរ ព្រោះតែ វាមាន ជីវជាតិរុក្ខជាតិ និង carotenoids ទើបធ្វើអោយ ពោតមាន ពណ៌លឿង។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន សារធាតុ lutein, zeaxanthin, vanillic acid, ferulic acid, caffeic acid និង beta-carotene រួមមក ជាមួយទៀត។
- កាបូអ៊ីដ្រាត
ប្រសិនជា យើងធំពេញវ័យ អ្នកត្រូវការ សារធាតុកាបូអ៊ីដ្រាត យ៉ាងហោច ណាស់ក៏ 130 grams ជារៀងរាល់ថ្ងៃ ព្រោះសារធាតុ ជួយអោយ រូបរាងកាយ របស់យើង រឹងមាំខ្លាំងក្លា។ ហើយប្រសិនជា យើងឧស្សាហ៍ ធ្វើពលកម្ម ទៀតនោះ ត្រូវការ យ៉ាងហោចក៏ 250 grams ក្នុងមួយថ្ងៃដែរ ទើបធ្វើអោយ រាងកាយ របស់យើងមិនងាយ ទន់ខ្សោយ។
- ប្រូតេអ៊ីន
នេះជាហេតុផល ថាហេតុអ្វីបានជា យើងគួរតែញុំា ពោតនោះ ពីព្រោះវា សឹងតែគ្របដណ្តប់ ទៅដោយប្រូតេអ៊ីនច្រើន ជាងបន្លែ ដទៃទៅទៀត។
- ជាតិខ្លាញ់
- ជាតិសរសៃ
ជាតិសរសៃ នៅក្នុងពោត វាជួយ រក្សាកម្រិត ជាតិស្ករក្នុងឈាម, ការពារការ ទល់លាមក, កាត់បន្ថយ ហានិភ័យ ការឡើងសារធាតុ កូឡេស្តេរ៉ុល ជាដើម។
ដូចនេះ បន្ទាប់ពី យើងបានដឹងពី អត្ថប្រយោជន៍ របស់វាហើយ តើប្រិយមិត្ត មានយោបល់ យ៉ាងដែរ? ហើយមួយវិញទៀតវា ក៏ជាអាហារមួយដ៏ល្អ ចំពោះសុខភាព របស់យើង ព្រោះវាក៏ អាចញុំាជំនួស បាយបាន ធ្វើអោយយើង ឆ្អែតបានមួយ ពេលផងដែរ។
- ប្រភព: stethnews
Subscribe to:
Post Comments (Atom)
0 comments: