សារៈប្រយោជន៍របស់ក្រូចឆ្មារនិងអំបិល ចំពោះបំពង់ករបស់យើងតាមបែបធម្មជាតិ!
ក្រូចឆ្មារ និងអំបិល ជារបស់មាន នៅក្នុង ធម្មជាតិស្រាប់ ហើយទាំងពីរ ប្រភេទនេះ យើងក៏អាច មានភាពងាយស្រួល ក្នុងការ ស្វែងរក ពួកវាបាន ផងដែរ ជាពិសេស នៅតាម ទីផ្សារតែម្តង។ យ៉ាងណាមិញ តើប្រិយមិត្ត មានបាន ដឹងពី សារៈប្រយោជន៍ របស់ ក្រូចឆ្មារ និងអំបិល ហើយឫនៅ? តោះទៅ យល់ដឹង ទាំងអស់គ្នា ដូចតទៅ។
អំបិល និងក្រូចឆ្មារ អាចជួយ កាត់បន្ថយ បញ្ហាស្លេស នៅក្នុងបំពង់ របស់អ្នកបាន ដោយអ្នក គ្រាន់តែជ្រើសរើស យកទឹក ក្រូចឆ្មារ មកញុំា ឫមួយទៀត អ្នកអាច យកក្រូច ឆ្មារមួយ ចំណិតមក ដាក់អំបិល បន្តិចៗ រួចញុំា ក៏បានដែរ ក៏អាចជួយ កាត់បន្ថយ នៅបញ្ហា ស្លេសនេះ ចេញបាន ហើយថែមទាំង ជួយអោយ បំពង់ក របស់អ្នក ស្រឡះល្អ ផងដែរ។ មិនគ្រាន់តែ ប៉ុណ្ណឹងនោះទេ ក្រូចឆ្មារ និងអំបិល ក៏អាចជួយ បំពង់កអោយ មានដំណើរការល្អ ដូចជា បំបាត់ អាការៈឈឺក, សំលេង មិនស្អក ជាដើម។
គ្រាន់តែ ចំនុចខាងលើនេះ ខេមបូ ជឿជាក់ថា ប្រិយមិត្ត នឹងយល់ដឹង បានមួយចំនួន ពីអត្ថប្រយោជន៍របស់ក្រូចឆ្មារ និង អំបិល ហើយបើសិន ជាមិត្ត អ្នកអាន បានជួប នូវបញ្ហា ទាំងនេះ សូមជ្រើសរើស ពួកវាទៅ ប្រើប្រាស់ ចុះពិតជា មិនខក បំនងឡើយ។
- ប្រភព: Health Cambodia
Subscribe to:
Post Comments (Atom)


0 comments: