ដឹងអត់ថាហេតុអ្វីត្រូវទទួលទានបន្លែផ្លែឈើ?
បន្លែផ្លែឈើផ្តល់នូវសារធាតុសំខាន់ដែលជួយឲ្យរាងកាយមានសុខភាពល្អ។ ប្រសិនបើអ្នកមិនសូវចូលចិត្តបន្លែ នោះអ្នកគួរទទួលទានផ្លែឈើឲ្យបានច្រើនព្រោះថាការទទួលទានផ្លែឈើក៏អាចផ្តល់នូវសារធាតុចិញ្ចឹមដែលរាងកាយត្រូវការផងដែរ។ ទាំងបន្លែនិងផ្លែឈើសុទ្ធតែមានសមាសធាតុសំខាន់ព្រមទាំងមានគុណប្រយោជន៍យ៉ាងសំបូរបែប។
អ្នកអាចទទួលបានវីតាមីន C ពីផ្លែឈើប្រភេទផ្លែប៊ែរី ក៏ដូចជាពីបន្លែផ្កាខាត់ណាប្រូខូលី ជាតិប៉ូតាស្យូមពីផ្លែចេក និងមើមឆៃថាវក្រហម។


សារធាតុ Phytonutrients ដែលគាំទ្រដល់រសជាតិនិងពណ៌របស់បន្លែនិងផ្លែឈើ និងជាប្រភពយ៉ាងសំបូរបែបសម្រាប់វីតាមីន និងសារធាតុរ៉ែ។ ឧទាហរណ៍ ប៊ែរី និងផ្កាខាត់ណា អាចមានរូបរាងស្រដៀងគ្នាព្រមទាំងផ្ដល់នូវវីតាមីន C ដូចគ្នា ប៉ុន្តែសារធាតុ Phytonutrients របស់ពួកវាអាចមិនមានអ្វីខុសគ្នាច្រើនពេកទេ។ ផ្លែប៊ែរី មានពណ៌ក្រហមលាយស្វាយដែលហៅថា anthocyanins (ធាតុពណ៌ក្រហម) ហើយសារធាតុនេះមានច្រើននៅក្នុងផ្លែឈើជាងក្នុងបន្លែ។
ផ្ទុយទៅវិញ សមាសធាតុ isothiocyanates (សារធាតុក្លិន) ត្រូវបានគេរកឃើញនៅក្នុងផ្កាខាត់ណាប្រូខូលី ស្ពៃក្តោប និងផ្កាស្ពៃ ដែលសារធាតុនេះអ្នកអាចរកបានតែក្នុងបន្លែតែប៉ុណ្ណោះ។
មានមនុស្សតិចណាស់ដែលចូលចិត្តបន្លែជាងផ្លែឈើ។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានផ្លែឈើទុំ អ្នកអាចសាកល្បងទទួលទានបែបក្លាសេឲ្យត្រជាក់ ឬបែបក្រឡុក។ សម្រាប់បន្លែ អ្នកអាចទទួលទាន ឆៅ ស្ងោរ ស៊ុប ឬឆា៕
Subscribe to:
Post Comments (Atom)
0 comments: