មិនគួរអោយជឿ ពោតបារាំងបានផ្តល់អត្ថប្រយោជន៍ច្រើនបែបនេះសោះ!
ខេមបូរីផត ជឿជាក់ថា ប្រិយមិត្ត ប្រាកដជា បានស្គាល់ និងបានញុំាផ្លែ ពោតបារាំងហើយ ជាពិសេសគឺនៅតាម អាហារដ្ឋាន សាច់អាំងជាដើម។ ហើយផ្លែ នេះដែរ គឺគេនិយម ចូលចិត្តញុំា បែបចៀន ឫក៏អាំងនៅលើបន្ទះដែក ជាដើម គ្រាន់តែគិតក៏មាន អារម្មណ៍ចង់ ទៅបរិភោគដែរ។
ដោយឡែក ប្រិយមិត្ត ទាំងអស់គ្នា ក្រោយពីបាន ទទួលទាន វារួចហើយ តើមិត្តអ្នកអាន មានដឹងអត្ថប្រយោជន៍ របស់វា ចំពោះសុខភាព របស់យើងហើយឫនៅ។ បើពុំទាន់ ដឹងនោះទេ តាមដាន និងស្វែងយល់ពី គុណសម្បត្តិ របស់វាដូចតទៅ៖
- ជួយបង្កើនកោសិកាឈាម
- ជួយប្រឆាំងនឹងជំងឺមហារីក
- កាត់បន្ថយពីការជ្រៀតចូលនៃជំងឺហឺត
- កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
- ជួយកាត់បន្ថយកំរិតជាតិស្ករនៅក្នុងឈាម
- ជួយបង្កើនភាពសុំា ក្នុងសារពាង្គកាយ
- ជួយព្យាបាល ស្នាមជំងឺ ដំបៅនៅក្នុងក្រពះ និង ពោះវៀនទៀតផង
យ៉ាងម៉េចហើយ បន្ទាប់ពីបានដឹង ពីអត្ថប្រយោជន៍ របស់វារួចហើយ ប្រហែល ជាមាន មិត្តយើង ចំនួនបានមើល រំលងពីវា ប៉ុន្តែមិន ជាអ្វីនោះ ប្រិយមិត្តក៏ អាចសាកល្បង ញុំាវានៅពេលណា ក៏បានដែរ ជាពិសេស នៅពេល ទៅញុំាសាច់អាំង កុំភ្លេចសាកល្បង ញុំាវាណា ព្រោះវាផ្តល់អត្ថ ប្រយោជន៍ច្រើនណាស់ ចំពោះសុខភាព របស់យើង។
- ប្រភព: Juicion for health
Subscribe to:
Post Comments (Atom)


0 comments: