តើគួរបែកឬ ក៏តស៊ូ?
តើគួរបែកឬ ក៏តស៊ូ?
កាលពី ២ ឆ្នាំមុនខ្ញុំបានជួបមនុស្សស្រីម្នាក់ ហើយក៏ជាថ្ងៃដំបូងដែលពួកយើងបានចូលរៀនថ្នាក់ជាមួយគ្នា ខ្ញុំគ្រាន់តែឃើញគេភ្លាមខ្ញុំក៏ចាប់អារម្មណ៍នឹងគេទៅហើយ។ ពួកយើងក៏បានរាប់អានគ្នា និយាយលេងសើច ពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងកាន់តែស្និតស្នាលនឹងគ្នា តែពួកយើងក៏មិនទាន់គិតអ្វីលើគ្នានៅឡើយទេ។
ក្រោយមកពួកយើងមិនសូវទាក់ទងគ្នា ទៀតដែរព្រោះរវល់រៀន។ តែវាដូចជាមាននិស្ស័យនឹងគ្នា ខ្ញុំក៏បានឆាតទៅគេហើយនិយាយលេងជាមួយគេ ដូចកាលមុន។ពួកយើងតែងតែឆាតជាមួយគ្នា រាល់ថ្ងៃ។

ថ្ងៃមួយ ខ្ញុំក៏ដាច់ចិត្តសួរនាងថាមានសង្សារហើយនៅ? នាងក៏តបថា មិនទាន់មានទេ ហើយខ្ញុំក៏ដាច់ចិត្តសុំនាងធ្វើជាសង្សារ ហើយនាងក៏យល់ព្រម។ ព្រោះអីពួកយើងមានចិត្តទៅលើគ្នាខ្លះៗដែរ ។
ពីពេលនោះមកពួកយើងក៏ចាប់ផ្ដើមទាក់ទងគ្នារហូតមកដល់ឆ្នាំ ២០១៦ នេះ។ តែអ្វីគ្រប់យ៉ាងហាក់ដូចជាមិនល្អ សម្រាប់ពួកយើងសោះ។ រឿងដែលធ្វើឱ្យខ្ញុំមិនអស់ចិត្តនោះគឺម៉ាក់របស់គេចង់ឱ្យគេរៀបការជាមួយអ្នកផ្សេង។ តើខ្ញុំគួរតែឱ្យគាត់ទៅឬ? ដើម្បីមនុស្សដែលយើងស្រឡាញ់មិនចង់ឱ្យគាត់មានរឿងជាមួយអ្នកផ្ទះគាត់ ឬក៏ បន្តជាមួយគ្នាហើយតស៊ូជាមួយគ្នាទៀត?
ខ្ញុំមិនទាន់ធ្វើការសម្រេចចិត្តឡើយ មិនដឹងថាតើគួរដើរផ្លូវណា! តែ…ខ្ញុំគ្រាន់តែដឹងថាខ្ញុំពិតជាស្រឡាញ់សង្សារខ្ញុំខ្លាំងណាស់ ហើយក៏មិនចង់បាត់បង់គេដែរ!
Subscribe to:
Post Comments (Atom)
0 comments: