ពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលក្រោយចិនផលិតយន្តហោះ Drone ប្រភេទនេះដំបូងគេក្នុងលោក
នៅក្នុងពិព័រណ៍អេឡិចត្រូនិកអតិថិជន CES នៅអាមេរិក (ថ្ងៃទី៦-៩ មករា) ក្រុមហ៊ុនចិនបានធ្វើឲ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលនឹងការបង្ហាញយន្តហោះ Drone ដំបូងគេក្នុងលោកដែលមនុស្សអាចជិះបើកបរបាន ឬអាចបើកបរខ្លួនឯងដោយស្វ័យប្រវត្តិ។
យន្តហោះនោះមានឈ្មោះថា Ehang 184 ឌីហ្សាញដោយស្លាបកង្ហារ៨ និងមានរាងទំនើបសមជាយន្តហោះនាពេលអនាគត។ 184 ប្រើសម្រាប់ហោះរយៈចម្ងាយជិត និងរយៈកម្ពស់ទាប ពោលគឺដូចឧទ្ធម្ភាគចក្រអ៊ីចឹង។

លក្ខណៈសម្បត្តិ៖
– ទម្ងន់ ៤៤០ផោន (២០០គីឡូក្រាម) មានសមត្ថភាពអាចផ្ទុកទម្ងន់បាន ១០០គីឡូក្រាម
– ដើរដោយថាមពលថ្មអាចប្រើបាន ២៣ នាទី ក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រើពេល ២ ទៅ ៤ម៉ោងដើម្បីសាកពេញ អាស្រ័យមុខងារ Fast Charge ឬ Trickle Charge
– មានកាប៊ីនមនុស្សអាចអង្គុយបញ្ជាបើកបរបាន និងបំពាក់ដោយម៉ាស៊ីនត្រជាក់ ឬបញ្ជាដោយគ្មានមនុស្សបើកបរបាន
– ប្រើតែ Tablet មួយមុខគត់ដើម្បីបញ្ជាការបើកបរ ដោយកំណត់ទិញដៅលើផែនទី Map យន្តហោះនឹងហោះទៅកាន់គោលដៅ។ យន្តហោះនេះគ្មានដៃចង្កូតបញ្ជាទេ។
– ហោះហើរ ឬចុះចត បញ្ឈរដូចឧទ្ធម្ភាគចក្រ
ចុះបើ Tablet គាំង ឬខូចពេលកំពុងហោះហើរ មានអ្វីអាចមកបញ្ជាយន្តហោះបាន បើគ្មានដៃចង្កូតអ៊ីចឹងនោះ? អ្នកតំណាងក្រុមហ៊ុន EHang បានធានាថា ក្រុមហ៊ុនមានមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ Flight Control Center ដូចនៅប្រលានយន្តហោះអ៊ីចឹង។ មជ្ឈមណ្ឌលនេះអាចជួយអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង។
យោងតាមអ្នកតំណាងក្រុមហ៊ុនថា 185 មានតម្លៃរាប់សែនដុល្លារ ដោយមិនបានបញ្ជាក់ពីថ្ងៃចេញលក់ឡើយ ក្រោយធ្វើតេស្ដសាកល្បងអស់ ១០០ ដង។
















ប្រភព៖ Businessinsider
Subscribe to:
Post Comments (Atom)
0 comments: