របៀបបង្កប់ប្រកាសពី Facebook ឲ្យបង្ហាញក្នុងអត្ថបទប្លក (Embed Facebook Posts in Blogger)
ឥឡូវនេះ Facebook បានអនុញ្ញាតិឲ្យយកប្រកាស (post) នៅក្នុង Facebook យកមកដាក់បង្ហាញក្នុង (Embed) ក្នុងអត្ថបទប្លករបស់យើងបានហើយ។ វាជាផ្លូវដ៏ល្អមួយសម្រាប់យើង ក្នុងកាចាប់យក អត្ថបទ រូបភាព វីដេអូ របស់នរណាម្នាក់ យកមកដាក់ក្នុងអត្ថបទ ដោយមិនបាច់ថតជា Screen (រូបផ្ទៃអេក្រង់) ដូចមុនទៀតទេ។ មានពេលខ្លះព័ត៌មានពី Facebook ខ្លីក៏ពិតមែន តែមានន័យគ្រប់គ្រាន់ អាចឲ្យយើងចាប់យកមកដាក់ក្នុងអត្ថបទ ដោយមិនបាត់ផ្នែកណាមួយនៃប្រកាសនោះទេ ដូចជា ចូលចិត្ត មតិ ចែករំលែក ជាដើម។ ដូច្នេះបើចង់ដឹងសូមមើលខាងក្រោមនេះ ៖
1- របៀប Embed Facebook Posts ៖
- កត់ត្រាចូល (Log In) ទៅក្នុងគណនី Facebook របស់លោកអ្នក ។- រកមើលប្រកាសរបស់ខ្លួនឯង ឬ របស់អ្នកដទៃ ដោយចុចលើសញ្ញាព្រួញចុះក្រោម ជ្រើសយក Embed Posts ។
- សូមចម្លងកូដ Embed ទុកសិន។ មើលរូបខាងក្រោម
- ចូលទៅក្នុងគណនី Blogger របស់លោកអ្នក ។
- បើកសរសេរអត្ថបទថ្មីមួយ ឬ យកអត្ថបទចាស់មកសាកមើល។
- ចំណាំ បើចង់ដាក់ដំណើរការកូដក្នុងអត្ថបទ ត្រូវឈរលើតាប HTML ដើម្បីដាក់កូដក្នុងអត្ថបទ។
- បិទភ្ជាប់កូដ Embed Facebook Posts ទៅក្នុង HTML ជាការស្រេច។ មើលរូបខាងក្រោម
លទ្ធផលដែលខ្ញុំ Embed Facebook Posts
Facebook សម្រាប់ខ្មែរគឺជាបណ្ដាញសង្គមធំជាងគេបំផុត ដែលជួយផ្ដល់ព័ត៌មាន ស្ថានការណ៍ រឿងរ៉ាវ ដែលកើតមានក្នុងសង្គមខ្មែរ តាមរយៈសារ រូបថត វីដេអូ បានច្រើនណាស់ ខណៈដែលទូរទស្សន៍ព្យាយាមបិទបាំងមិនឲ្យប្រជារាស្ត្រខ្មែរដឹង!។ គ្មានអ្វីដែលឋិតឋេរអមតៈនោះទេ លទ្ធផលដែលអ្នកមើលងាយ ជិះជាន់ ប្រៀបរាស្ត្ររបស់ខ្លួនទៅនឹងសត្វឆ្កែ នឹងទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្តិ៕
Subscribe to:
Post Comments (Atom)
0 comments: