Huawei Mate 8 ​លក់​បាន​១​លាន​គ្រឿង​ក្នុង​មួយ​ខែ នៅ​ទីផ្សារ​ប្រទេស​ចិន

Huawei Mate 8 លក់​ដាច់​បាន​ ១លាន​គ្រឿង​ត្រឹម​តែ​រយៈ​ពេល ១ខែ​ដំបូង​របស់​ខ្លួន​នៃ​ការ​ដាក់​លក់​នៅ​ទីផ្សារ​ក្នុង​ប្រទេស​ចិន។  gsmarena_001
លោក Yu Chengdong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ​បាន​បញ្ជាក់​ថា​ ទូរសព្ទ​ម៉ូដែល​ថ្មី​នេះ​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ទីផ្សារ​ប្រទេស​ចិន ដោយ​ត្រឹម​រយៈ​ពេល​មួយ​ខែ​ដំបូង មាន​គេ​ទិញ​ច្រើន​ជាង​១​លាន​គ្រឿង​រួច​បាត់​ទៅ​ហើយ។ លោក Yu ​បន្ត​ថា ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ផលិត​ម៉ូដែល Mate 8 ​នេះ​បន្ថែម​ទៀត ដោយ​តាម​គម្រោង​នឹង​ផលិត​១​ខែ​ឱ្យ​បាន​យ៉ាង​តិច​១​លាន​គ្រឿង ដើម្បី​បម្រើ​ដល់​តម្រូវ​ការ​របស់​អតិថិជន។

បន្ថែម​ពី​លើ​នេះ​ដែរ Huawei Mate 8 ​ក៏​ត្រៀម​វាយ​លុក​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ទៀត​ដែរ ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន៕


ប្រភព៖ gsmarena

0 comments:

Copyright © 2015 KhmerThink