Samsung នឹង​បង្ហាញ​បច្ចេក​វិទ្យា​ថ្មី​ចំនួន 3 ដែល​មាន​ទាំង​ខ្សែ​ក្រវ៉ាត់​ឆ្លាត​វៃ​ផងដែរ!

Samsung នឹងបង្ហាញ ផលិតផលចំនួន 3 ដែលមាន ការផលិត និងការ ស្រាវជ្រាវពី ក្រុម Creative Lab (C Lab) ។ ហើយក្នុងនោះ មានដូចជា ខ្សែក្រវ៉ាត់ ឆ្លាតវៃ, ឧបករណ៍តាមដាន ចលនាដៃ និងឧបករណ៍ សម្រាប់និយាយ ប្រភេទថ្មី មួយទៀត ដែលអាចឲ្យ អ្នកស្តាប់សំលេង ពីឧបករណ៍ ផ្សេងៗ ដោយគ្រាន់តែ យកចង្អុលដៃ ប៉ះត្រចៀក។
 1-cover

ហើយអ្វីដែលពិសេសជាងគេនោះ ខ្សែក្រវ៉ាត់ ឆ្លាតវៃនេះ និងភ្ជាប់មក ជាមួយបច្ចេក វិទ្យា តាមដាន ជំហ៊ានដើរ ឬរត់, តាមដាន ការអង្គុយ, ការធ្វើចលនា, ការស្រកទម្ងន់ រួចវានឹងប្រមូល ទិន្នន័យ ទាំងនោះ ចូលទៅកាន់ ស្មាតហ្វូន របស់អ្នក ដើម្បីបង្ហាញ អ្នកពី បម្រែបម្រួល ជាច្រើនទៀត ដែលទាក់ទង នឹងសុខភាព របស់អ្នក។
2
 3

យើងទាំងអស់គ្នា នឹងបានឃើញ បច្ចេកវិទ្យាថ្មី ទាំងនោះ នៅក្នុង ព្រឹត្តិការណ៍ CES ដែលប្រារព្ធ ឡើងនា ថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករានេះ។ ដូចនេះ ខេមបូ នឹងពាំនាំ ពត៌មានថ្មី និងទាន់ ហេតុការណ៍ ក្នុងព្រឹត្តិការណ៍ មកចែកជូន ដល់អ្នក ទាំងអស់គ្នា មុនគេ។


0 comments:

Copyright © 2015 KhmerThink