ស្មាតហ្វូនម៉ូឌែលថ្មី Samsung Galaxy S7 និង S7 Edge បានចាប់ផ្តើមចេញជាតម្លៃ រួមជាមួយនឹងលក្ខណៈសម្បត្តិទៀតផង!
ថ្មីៗនេះមាន ប្រភពជាច្រើន បានបង្ហាញ និងបាននិយាយ អំពីស្មាតហ្វូន ម៉ូឌែលថ្មីគឺ Samsung Galaxy S7 និង S7 Edge ដោយរួមមាន បង្ហាញបច្ចេកវិទ្យា មិនជ្រាបទឹក, ទំហំកាមេរ៉ា និងលក្ខណៈ សម្បត្តិផ្សេងទៀត ប៉ុន្តែគ្រាន់តែ បង្ហាញពី Galaxy S7 តែមួយប៉ុណ្ណោះ។
សម្រាប់ថ្ងៃនេះវិញ យើងនឹងបង្ហាញ ពីលក្ខណៈសម្បត្តិ ទាំងមូល របស់ពួកវា ទាំងពីរ មកអោយ ប្រិយមិត្តបានដឹង និងថែម ទាំងរួម មកជាមួយនឹង តម្លៃរបស់ពួកវា នីមួយៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពដែលបាន បង្ហាញពី លក្ខណៈសម្បត្តិ របស់ពួកវា រួមទាំងមាន Galaxy S6 និង S6 edge+ មកទៀតផង ដើម្បីធ្វើការ ប្រៀបធៀបគ្នា ថាតើមួយជំនាន់ៗ របស់វាបាន កែប្រែ ក៏ដូចជា មានការ បន្ថែមអ្វី មកទៀតខ្លះ។

ចំពោះតម្លៃ របស់ត្រូវបានគេ រំពឹងទុក ក៏ដូចជា ប៉ាន់ស្មានថា Galaxy S7 ដែលមាន អង្គផ្ទុកទិន្នន័យ 32GB មានតម្លៃ 755 ដុល្លារ និង S7 edge អង្គផ្ទុកទិន្នន័យ 32GB មានតម្លៃ 863 ដុល្លារ ចំពោះ អង្គផ្ទុកទិន្នន័យ 64GB របស់ពួកវា នីមួយៗគឺត្រូវ បន្ថែម 85 ដុល្លារទៀត គឺមានន័យថា យកតម្លៃ 32GB បូកនឹង 85 ដុល្លារ។ យ៉ាងណាមិញ នេះគ្រាន់តែ ជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ ហើយយើង មានតែ រង់ចាំទស្សនា ព្រឹត្តិការណ៍នេះ នៅថ្ងៃទី 21 កុម្ភៈ ទេទើបបាន ដឹងកាន់តែ ច្បាស់ជាង នេះទៀត។
ប្រភព:Cambo-Report
Subscribe to:
Post Comments (Atom)
0 comments: