Windows 8 នឹងបិទឆាប់ៗនេះហើយ! តើអ្វីខ្លះដែលយើងគួរតែត្រៀមទុកជាមុន?
Windows 8 គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលដំណើរការ នៅលើកុំព្យូទ័រ ហើយត្រូវបាន បង្កើតឡើង ដោយ ក្រុមហ៊ុន Microsoft ដែលមាន អាយុកាល 3 ឆ្នាំ ហើយ។ យ៉ាងណាមិញ នៅថ្ងៃទី 12 ខែមករា ដែល ត្រូវនឹង ថ្ងៃស្អែក នេះដែរ ក្រុមហ៊ុន Microsoft បានប្រកាសជា ផ្លូវការថា នឹងបិទ Windows មួយនេះ ចោលហើយ និងមិន ផ្តល់ការ support ទៅលើ Windows 8 នេះទៀតទេ។
ដោយឡែក ចំពោះ Windows 7 និង Windows Vista វិញ គឺនៅមិនទាន់ បិទដោយ ក្រុមហ៊ុន Microsoft នៅឡើយទេ បើទោះជាបី វាមាន អាយុកាល ចំណាស់ជាង Windows 8 ក្តី។ ក៏ប៉ុន្តែ បើតាម សេចក្តីប្រកាស របស់ក្រុមហ៊ុន Microsoft បានអោយដឹង បន្ថែមថា Windows 7 នឹងបិទ នៅថ្ងៃទី 14 ខែមករា ឆ្នាំ 2020 ចំណែក Windows Vista វិញ នឹងបិទ នៅថ្ងៃទី 11 ខែមេសា ឆ្នាំ 2017។
ដូចនេះ ងាកមកបញ្ហា Windows 8 វិញ អ្វីដែល យើងទាំង អស់គ្នា គួរបន្តធ្វើ ដើម្បីរក្សា សុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យា អោយនៅតែ មានសុវត្ថិភាពនោះ គឺយើងគួរ តែធ្វើការ Upgrade ទៅកាន់ Windows 8.1 ឬ Windows 10 តែបើសិន ជាមិនចង់ ទេនោះ លោកអ្នក ក៏មានជម្រើស មួយទៀត សម្រាប់ទម្លាក់ មកកាន់ Windows 7 វិញបាន ផងដែរ។
- ប្រភព: Foss Bytes
Subscribe to:
Post Comments (Atom)


0 comments: