អ្នកណាខ្លះគេងស្រម៉ុក? ខាងក្រោមជាវិធីអាចជួយអ្នកកុំឱ្យគេងស្រម៉ុកបាន
បើអ្នកដែលធ្លាប់មាន បទពិសោធន៍បែបនេះ នោះអ្នកនឹងដឹងថាវាជារឿង ដ៏អាក្រក់បំផុត។ ការស្រម៉ុកមិនត្រឹមតែរំខាន ដល់ការទទួលទានដំណេក របស់អ្នកដែលនៅក្បែរយើងនោះទេវាក៏អាចជះឥទ្ធិពល មិនល្អដល់ចំណងមិត្តភាព ប្តីប្រពន្ធថែមទៀតផង។
អ្នកណាអាចគេងលក់នោះ បើគេងនៅជិតអ្នកដែលស្រម៉ុក លឺតែសំលេងមួយដែលតែងតែរំខាងដល់យើង រហូតពេញមួយយប់។ ប៉ុន្តែលោកអ្នកអាច ដោះស្រាយបញ្ហានេះបាន តាមវិធីខាងក្រោមនេះដែល វាជាវិធីធម្មជាតិដោយយក ផ្លែឈើមកដោះស្រាយបាន យ៉ាងជោគជ័យនឹងមាន សុវត្ថិភាព។ វិធីនេះធ្លាប់មានការសាកល្បង នឹងទទួលបានជោគជ័យ ទើបខេមបូធ្វើការដកស្រង់ យកមកបង្ហាញដល់ប្រិយមិត្ត។ គ្រឿងផ្សំភេសជ្ជៈ ដែលអាច ព្យាបាលអាការៈគេង ស្រម៉ុកបាន ៖
- មួយភាគបួននៃផ្លែក្រូចឆ្មា
- ខ្ញីមួយដំ
- ផ្លែប៉មពីរផ្លែ
- ការ៉ុតពីរផ្លែ
បន្ទាប់មកយកវាទៅដាក់ ម៉ាស៊ីនក្រឡុក ក្រឡុកឲ្យវា ច្របល់ចូលគ្នា និងម៉ត់ល្អហើយនោះយើងអាចទទួលបាន ភេសជ្ជៈ ដែលជាឱសថ ដែលអាចដោះសា្រយបញ្ហា ស្រម៉ុកបានហើយ។ យើងត្រូវតែបរិភោគវា មុនពេលចូលគេងជារៀងរាល់ថ្ងៃ។
វាគ្រាន់តែជាបទពិសោធន៍ ដែលធ្លាប់ទទួលបាន ជោគជ័យ ប៉ុន្តែមិនប្រាកដថាវា អាចបានជោគជ័យ 100ភាគរយសំរាប់អ្នកទាំងអស់គ្នា នោះទេ។ ហើយវាក៏មិនជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់យើងនោះដែរ ដូចច្នេះប្រិយមិត្តអាច សាកល្បងបាន។
Subscribe to:
Post Comments (Atom)
0 comments: