អាហារ 10 ប្រភេទ ដែលអាចជួយអោយភាពសុំាក្នុងសារពាង្គកាយរបស់យើងកាន់តែរឹងមាំ និងខ្លាំងកា្លជាងមុន!

ការបង្កើន ប្រព័ន្ធភាពសុំា ក្នុងសារពាង្គកាយ គឺមានសារៈសំខាន់ ខ្លាំងណាស់ ចំពោះសុខភាព ព្រោះដើម្បីចៀសវាងពី មេរោគផ្សេងៗ នៅខាងក្រៅ គ្រប់មជ្ឈដ្ឋាន កុំអោយបៀតបៀន មកលើ រាងកាយ របស់យើង។ ដូច្នេះ សម្រាប់ថ្ងៃនេះ យើង សូមការបង្ហាញ អាហារទាំង 10 ប្រភេទ ដែលអាចជួយ ទ្រទ្រង់ សារពាង្គកាយ យើង អោយកាន់តែ រឹងមាំ និងខ្លាំងក្លា ជាងមុន ដូចតទៅ៖
- ការបរិភោគផ្លែក្រូច
នៅក្នុងផ្លែក្រូច សំបូរទៅដោយ វីតាមីន C ដែលអាច ជួយបង្កើនការ ផលិតកោសិកា ឈាមស ក្នុងខ្លួនរបស់យើងបាន។
- ខាត់ណា
ខាត់ណា ជាប្រភព ផ្ទុកទៅដោយ វីតាមីន A, C និង E ជាពិសេសសារធាតុ ប្រឆាំងអុកស៊ីតកម្ម តែម្តង។
- ខ្ទឹមស
វាអាចជួយ កាត់បន្ថយ សារធាតុ កូឡេស្តេរ៉ូល និងជួយបង្កើន ភាពសុំា ក្នុងសារពាង្គកាយ អោយកាន់តែរឹងមាំ។ មិនតែប៉ុណ្ណោះ ប្រសិនជាយើង បរិភោគ ខ្ទឹមស ជារៀងរាល់ថ្ងៃ និង ជួយកាត់បន្ថយ ធាតុត្រជាក់ និង អាការៈផ្តាសាយ ពីខ្លួនរបស់យើង បានទៀតផង។
- ទឹកដោះគោជូរ
- រមៀត
- ក្រេបតែបៃតងម៉ាជីប
- គ្រាប់ធញ្ញជាតិ មានដូចជា សណ្តែកដី …..
- ផ្សិត
ផ្សិត ក៏ដូចជាផ្លែក្រូច អញ្ចឹងដែរ គឺមានតួនាទី យ៉ាងសំខាន់ ក្នុងការការផលិត កោសិកាឈាមស ក្នុង សារពាង្គកាយ របស់យើង។
- អាហារសមុទ្រ
អាហារសមុទ្រ មានដូចជា ក្តាម, បង្កង, Oysters ហើយត្រូវទទួលទាន យ៉ាងហោចណាស់ក៏ 2 ដង ក្នុងមួយសប្តាហ៍។
- ស្ពៃ (spinach)
Spinach បានផ្ទុកទៅដោយ វីតាមីន E, C, K, folates និង beta-carotene។
ដូចនេះ ដើម្បីអោយ សារពាង្គកាយ មានប្រព័ន្ធការពារ រឹងមាំបន្ថែមទៀតនោះ យើងពុំគួរមើលរំលង នូវ អាហារ ទាំង 10 នេះទេ ព្រោះអាហារ ទាំងនោះ យើងក៏ងាយស្រួល រកផងដែរ ជួនកាល បរិភោគ រាល់ថ្ងៃក៏មានដែរ ជាពិសេស គឺខ្ទឹមស តែម្តង។
- ប្រភព: holistichealthily
Subscribe to:
Post Comments (Atom)
0 comments: