ការផោម អាចបង្ហាញអោយដឹង ពីស្ថានភាពសុខភាពរបស់អ្នក!!! (សុខភាពស្វែងយល់)
តើប្រិយមិត្ត ទាំងអស់គ្នា មានដឹងទេថា ការផោម ក៏អាចអោយ យើងដឹងពី ស្ថានភាព របស់សុខភាព យើងបានផងដែរ ថាតើ វាមានបញ្ហា ឬក៏មិនមានបញ្ហា មិនមែន ចេះតែផោម ចោលនោះទេ។ ហើយបើតាម ការរកឃើញ ភាគច្រើន នៃការបង្ហាញ អោយដឹងពី សុខភាពមិនល្អនោះ គឺផោមមានក្លិនស្អុយ។
យ៉ាងណាមិញ សម្រាប់ពេលខ្លះ ពេលដែលយើង បរិភោគអាហារ មួយចំនួននេះ (ខាត់ណា, គ្រាប់អាល់ម៉ុង, ផ្កាខាត់ណា, ស៊ុត និងសាច់មួយទៀត) ក៏អាច ធ្វើអោយ ផោមរបស់យើង មានក្លិនស្អុយ បានផងដែរ ហេតុដូច្នេះហើយ យើងក៏មិនអាច សន្មត់មួយរយ ភាគរយ តែម្តងបានទេថា ការផោម ដែលមានក្លិនស្អុយ គឺបង្ហាញថា យើងមានសុខភាព មិនល្អនោះឡើយ។
បកមកវិញ បើតាម ឯកសារដែលបានស្រាវជ្រាវ កន្លងមក បានអោយដឹងថា មនុស្សដែលមាន សុខភាពល្អ ជាទូទៅ ផោមបានចំនួន 14 ដង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ក៏មានក្លិនស្អុយ ផងដែរ។ បន្តថា ការដែលធ្វើអោយ ក្លិនទាំងធម្មតា ទាំងស្អុយ ឆ្លាស់គ្នាបែបនេះ បានន័យថា ប្រព័ន្ធរំលាយអាហារ របស់យើង គឺមានសុខភាពល្អ ធម្មតាទេ។ និយាយរួម កុំអោយតែ មានក្លិនស្របទាំងអស់ ដែលនេះ អាចបង្ហាញថា ប្រព័ន្ធរំលាយអាហារ របស់អ្នក មានបញ្ហាហើយ។
ដូចនេះ ដើម្បីថែរក្សា សុខភាពប្រព័ន្ធ រំលាយអាហាររបស់លោកអ្នក អោយមាន សុខភាពល្អនោះ អ្នកគប្បី គួរអនុវត្ត ទៅតាមគន្លឹះ មួយចំនួនខាងក្រោមនេះ៖
- ទំពាអាហារអោយម៉ត់បន្តិចសិន ចាំលេប ដើម្បីអោយ ក្រពះ និងពោះវៀន ងាយស្រួល ក្នុងការរំលាយអាហារ បន្ថែមទៀត
- បរិភោគមួយៗ កុំបង្ខំ
- បរិភោគផ្លែឈើស្រស់ៗ ក៏ដូចជាបន្លែ ផងដែរ ព្រោះអីវា សុទ្ធតែជា អាហារធម្មជាតិ អាចជួយអោយ ពោះវៀនរបស់អ្នក ដំណើរការបានល្អ
ប្រសិនបើ មិត្តអ្នកអាន មានគំនិតល្អៗ ផ្សេងៗទៀត ដែលធ្លាប់ទទួល ពីវេជ្ជបណ្ឌិតនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោមនេះបានណា !!!
Subscribe to:
Post Comments (Atom)

0 comments: