អ្នក​ប្រើ​ប្រាស់ Android បើ​ឃើញ​កម្មវិធី​ទាំង 13 នេះ កុំ​តម្លើង​អោយ​សោះណា!

កម្មវិធីចំនួន 13 ដែលជាប្រភេទ ហ្គេមល្បងប្រាជ្ញា មានដូចជា Cake Blast, Jump Planet, Honey Comb, Crazy Block, Crazy Jelly, Tiny Puzzle, Ninja Hook, Piggy Jump, Just Fire, Eat Bubble, Hit Planet, Cake Tower, Drag Box នោះ ត្រូវបាន លុបចេញពី Google Play Store ភ្លាមៗហើយ បន្ទាប់ពី ត្រូវបានគេ រកឃើញថា មានបង្កប់មេរោគ។
   Cover
ចំពោះមេរោគនេះដែរ វាអាចបង្កជាបញ្ហា ជាច្រើន ដល់ទូរស័ព្ទ Android របស់អ្នក ដោយវា អាចធ្វើអោយ ទូរស័ព្ទ របស់អ្នក រញ៉េរញ៉ៃ ជាងមុន, ដំណើរការយឺត ជាដើម។ តែយ៉ាងណា មិញនោះ អ្វីដែល ព្រួយបារម្ភ ជាងគេនោះគឺ គណនីធនាគារ របស់ពួកគេ ដោយដរាបណា ពួក Hackers អាចជ្រៀតចូល ទៅក្នុង ទូរស័ព្ទបាន ហើយនោះ វានឹង ងាយស្រួល សម្រាប់ពួកគេ ក្នុងការ ចាត់ការ តែម្តង។
   1
មួយវិញទៀត មេរោគនេះ បើឆ្លងហើយ មិនងាយលុប វិញបាន នោះទេ សូម្បីតែ ធ្វើការ Factory Restore ក៏មិនអាច កម្ចាត់បានដែរ លុះត្រាតែ ធ្វើការ Flash Firmware ថ្មី តែប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើ លោកអ្នក បានដឹង និងស្គាល់ឈ្មោះ របស់វា ហើយនោះ សូមកុំតម្លើងអី ហើយប្រសិនបើ ធ្លាប់តម្លើងនោះ សូមធ្វើការ បុកវើសិន សាជាថ្មី ឡើងវិញភ្លាម កុំអោយ បញ្ហាកើត មានឡើង ទៅថ្ងៃក្រោយ។

0 comments:

Copyright © 2015 KhmerThink