ថតរូប Selfie នៅលើ iPhone បានកាន់តែស្រស់ស្អាត ជាមួយកម្មវិធីដ៏ថ្មីស្រឡាងរបស់ Microsoft នេះ
អ្នកប្រើប្រាស់ ឧបករណ៍ iOS ដែល មានដូចជា iPhone, iPad, iPod Touch នឹងទទួលបាននូវអ្វីពិសេស ពីក្រុមហ៊ុន Microsoft ទៀតហើយ ក៏ប៉ុន្តែកម្មវិធីថ្មីៗនេះ មិនមែនជាកម្មវិធីប្រើសម្រាប់ បង្កើតឯកសារអ្វីផ្សេងៗនោះទេ តែជាកម្មវិធីសម្រាប់ថតរូប។ ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងហើយថា ទូរស័ព្ទ Lumia ជាទូរស័ព្ទ ដែលមានសមត្ថភាពកាមេរ៉ាល្អ គួរអោយកត់សម្គាល់មួយ ជាពិសេសវាមានមុខងារ កែសម្រួលជាច្រើន ខុសពីកាមេរ៉ាធម្មតាតែម្តង។ ដើម្បីជួយអោយទូរស័ព្ទ iPhone អាចស្គាល់បទពិសោធន៍ស្រដៀងគ្នានេះ វាបានជម្រុញអោយ Microsoft បង្កើតកម្មវិធីថ្មីមួយទៀត ឈ្មោះ Microsoft Selfie។
Microsoft Selfie ជាកម្មវិធីដ៏មានអត្ថប្រយោជន៍ខ្ពស់មួយ សម្រាប់អ្នកចូលចិត្ត ថតរូបភាព Selfie ព្រោះអីវានឹងជួយអោយ ផ្ទៃមុខរបស់យើង កាន់តែម៉ត់ មានពន្លឺគ្រប់គ្រាន់ កាត់បន្ថយស្នាមអុជៗ និងមានមុខងារជាច្រើនទៀត។ ដំបូង វានឹងវិភាគអាយុ របស់ផ្ទៃមុខរបស់យើង ថាក្មេងរឺក៏ចាស់ បន្ទាប់មកវានឹងជួយ ប៉ូលាមុខយើងអោយម៉ត់ជាងមុនបន្តិច បន្ថែមកម្រិត Exposure អោយភ្លឺ ហើយចុងក្រោយ វានឹងផ្តល់ជំរើស Filter ចំនួន 13 ទៅតាមការពេញចិត្ត របស់យើង។

ប្រសិនបើអ្នកកំពុងតែមាន ទូរស័ព្ទ iPhone, iPad, iPod Touch នៅក្នុងដៃនោះ អ្នកអាចសាកល្បង កម្មវិធីថតរូប Selfie របស់ក្រុមហ៊ុន Microsoft នេះដោយឥតគិតថ្លៃបាន តាមរយៈទាញយកវា ពី Appstore ដែលមានទំហំប្រមាណ 56.8 MB។
- សូមចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Microsoft Selfie
Microsoft ពិតជាមានជំនាញខ្ពស់គ្រាន់បើ ក្នុងការបង្កើតកម្មវិធី ហើយមិនត្រឹមតែសម្រាប់ ឧបករណ៍ដែលដំណើរការដោយ Windows ទេ ក៏ប៉ុន្តែសម្រាប់ប្រព័ន្ធ ប្រតិបត្តិការណ៍ដទៃទៀត ក៏អាចទៅរួចដែរ។ ខុសគ្នាពីក្រុមហ៊ុន Apple ដែលខ្លួនបង្កើតកម្មវិធី អោយប្រព័ន្ធប្រតិបត្តិការណ៍ដទៃដែរ ក៏ប៉ុន្តែវាជាកម្មវិធី ដែលជំរុញអោយគេប្តូរមកប្រើទូរស័ព្ទ iPhone និងកម្មវិធីសម្រាប់ស្តាប់ចម្រៀង ដែលតម្រូវអោយយើងបង់ប្រាក់់ប្រចាំខែ។
Subscribe to:
Post Comments (Atom)

0 comments: