Apple ទិញយកកម្មវិធីវិភាគអារម្មណ៍របស់មនុស្ស
យោងតាមរបាយការណ៍របស់ The Wall Street Journal ក្រុមហ៊ុន Apple ទើបបានប្រកាសទិញយកកម្មវិធី Emotient ដែលជាកម្មវិធីអាចវិភាគអារម្មណ៍របស់មនុស្សបាន។
Emotient ជាបច្ចេកវិទ្យាមួយដែលដើរតួយ៉ាងសំខាន់ដើម្បីសម្រួលដល់វិស័យមួយចំនួន ដូចជាការផ្សាយពាណិជ្ជកម្ម និង សុខាភិបាល។ Emotient អាចវិភាគដឹងអារម្មណ៍ដែលបុគ្គលនានាមានដែលបង្កជាភាពងាយស្រួលដល់អ្នកធ្វើការផ្សាយពាណិជ្ជកម្មឲ្យតម្រូវតាមអតិថិជនចំគោលដៅ ហើយវាក៏ងាយស្រួលដល់គ្រូពេទ្យក្នុងការវិភាគទៅលើអារម្មណ៍របស់អ្នកជំងឺផងនោះ។
ប្រភព៖ techinsider
Subscribe to:
Post Comments (Atom)
0 comments: