ទម្លាប់មិនល្អទាំង៥ ដែលអ្នកថតរូបគួរបំបាត់ចោលក្នុងឆ្នាំ២០១៦នេះ
ដើម្បីអភិវឌ្ឍខ្លួនទៅកាន់កម្រិតដែលប្រសើរឡើងនៅក្នុងឆ្នាំ២០១៦នេះ អ្នកថតរូបទាំងឡាយគួរតែបំបាត់ចោលទម្លាប់មិនល្អមួយចំនួនដែលតែងប្រកាន់ភ្ជាប់កាលពីពេលកន្លងទៅ។
១. ថតមុនសឹមកែសម្រួលពេលក្រោយ

ចំណុចនេះជាទម្លាប់មួយដែលជាងថតរូបទាំងឡាយពិបាកលុបបំបាត់ជាងគេ។ ជាងថតរូបមួយចំនួនតែងប្រើប្រាស់កម្មវិធីដើម្បីកែសម្រួលចំណុចខ្វះខាតនៃរូបភាពនីមួយៗដែលផ្ដិតបាន។ ចុះហេតុអ្វីមិនកែសម្រួលចំណុចទាំងនោះក្នុងកាមេរ៉ាតែម្ដងទៅ ដូចជាកម្រិត White Balance ជាដើម ដោយការធ្វើបែបនេះអាចចំណេញពេលវេលាដើម្បីកែសម្រួលនៅពេលក្រោយបាន។
២. ថតរូបភាពតាមគេតាមឯង

ការដែលស្នាដៃរបស់អ្នកថតរូបចំណានមួយរូបមានភាពល្អប្រណិតរហូតដល់ធ្វើឲ្យអ្នកដទៃយកលំនាំនៃការថតតាមនោះវាមិនមែនជា រឿងដែលខុសនោះឡើយ ព្រោះនេះអាចជាវិធីដែលធ្វើឲ្យស្នាដៃពួកគេរីកចម្រើនបាន។ ប៉ុន្តែការចម្លងតាមទាំងស្រុងនូវរូបភាពជាងថតដទៃ ទោះដោយចេតនាឬអចេតនា គឺអាចក្លាយជាទម្លាប់អាក្រក់បាន ហើយនឹងមិនអាចជួយបង្កើតភាពច្នៃប្រឌិតដែលលេចធ្លោអ្វីបានឡើយ។
៣. មិនសម្អាតកាមេរ៉ា

កាមេរ៉ាគគ្រិច ធ្វើឲ្យរូបភាពកខ្វក់ទៅតាមហ្នឹងដែរ ដូចនេះចំណាយពេលតែប៉ុន្មាននាទីដើម្បីសម្អាតកាមេរ៉ានឹងអាចជួយកុំឲ្យមានបញ្ហានៅពេលថតរូប ឬមានបន្សល់ស្លាកស្នាមឬរូបថតដែលអ្នកបានផ្ដិត។
៤. ពេលថតរូបមិនស្អាតបន្ទោសកាមេរ៉ា

អ្នកថតរូបមួយចំនួនតូចតែងបន្ទោសលើកាមេរ៉ារបស់ពួកគេនៅពេលដែលមិនអាចផ្ដិតរូបភាពបានស្អាតដូចបំណង។ ត្រង់ចំណុចនេះគួរកែប្រែដោយរៀនស្វែងយល់ពីកម្រិតនៃសមត្ថភាពរបស់កាមេរ៉ានីមួយៗជាជាងការបន្ទោសលើកាមេរ៉ាទាំងនោះ។
៥. មិន Back up រូបភាពជាញឹកញាប់

ដើម្បីធានាថារូបភាពរបស់អ្នកនឹងមិនបាត់ទេនោះ អ្នកគួរតែធ្វើការ Back up (កូពីចូលទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យមួយដូចជា កុំព្យូទ័រឬ External) ឲ្យបានញឹកញាប់ជានិច្ច៕
Subscribe to:
Post Comments (Atom)
0 comments: