ណាសាបានរកឃើញភពចំនួន១០០ ប៉ុន្តែនៅតែមិនអាចឆ្លើយសំណួរមួយនេះបាន
នៅក្នុងកម្មវិធីជំនួបរបស់ក្រុមអ្នកវិទ្យាសាស្ត្រលើកទី២២៧ អង្គការណាសាបានប្រកាសពីចំនួនភពដែលខ្លួនបានរកឃើញក្នុងដំណើររុករកកន្លងមក។

លោក Ian Crossfield តារាវិទូនៃសកលវិទ្យាល័យ Arizona បានប្រកាសពីការរកឃើញថា នេះជាសមត្ថភាពហួសព្រំដែនមួយដែលការប្រើប្រាស់យាន Kepler បាននាំឲ្យគេរកឃើញចំនួនភពដ៏ច្រើនលើសលប់បែបនេះ។
គួរបញ្ជាក់ថាយាន Kepler ធ្លាប់ជួបប្រទះបញ្ហាប្រឈមដ៏ធំមួយកាលពីពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យវាមិនអាចបំពេញប្រតិបត្តិការបាន។ ប៉ុន្តែយានមួយនេះត្រូវបានអង្គការណាសាធ្វើការជួសជុលរួចរាល់និងយកមកប្រើប្រាស់ឡើងវិញ ដែលកន្លងមកវាអាចជួយឲ្យអង្គការស្វែងរកឃើញភពក្រៅចំនួន១០០ ដោយពីមុនមិនមានអ្នកណាបានស្គាល់នោះឡើយ។
ត្បិតថាអង្គការនេះបានរកឃើញភពជាច្រើននាពេលកន្លងមក ប៉ុន្តែគេនៅមិនអាចនិយាយបាននៅឡើយថាភពទាំងឡាយនោះពិតជាមាន ជីវិត(មនុស្សភពផ្កាយ)រស់នៅឬយ៉ាងណានោះ៕
Subscribe to:
Post Comments (Atom)
0 comments: