អ្នកប្រើប្រាស់ iPhone ដែលគេងមិនងាយលក់នឹងសប្បាយចិត្តជាមួយមុខងារថ្មីលើ iOS 9.3
ក្រុមហ៊ុន Apple បាននិយាយថា iOS 9.3 នឹងមានបញ្ចូលមុខងារថ្មីមួយដែលអាចជួយឲ្យអ្នកដែលសម្លឹងទូរសព្ទមុនពេលចូលគេង គេងលក់បានកាន់តែលឿននិងកាន់តែលក់ស្រួលជាងមុន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានធ្វើការសិក្សាដោយរកឃើញថាពន្លឺពណ៌ខៀវដ៏ភ្លឺដែលជះចេញពីអេក្រង់ទូរសព្ទបានធ្វើឲ្យប៉ះពាល់ដល់ដំណេក ពោលគឺមិនងាយគេងលក់ឡើយ។ ប៉ុន្តែមុខងារ Night Shift អាចជួយដោះស្រាយបញ្ហានេះបាន។
មុខងារនេះនឹងធ្វើការផ្លាស់ប្ដូរពណ៌ព្រមទាំងពន្លឺអេក្រង់ទូរសព្ទឲ្យរាងស្រទន់ជាងធម្មតានៅពេលរាត្រី ហើយពេលព្រលឹមឡើងវានឹងត្រឡប់ទៅកាន់សភាពដើមវិញ។ ជឿថាអ្នកប្រើប្រាស់ iPhone ឬ iPad ដែលគេងមិនងាយលក់នោះនឹងសប្បាយចិត្តជាមួយនឹងមុខងារមួយនេះ។

គួររំលឹកថាក្រៅពីបន្ថែមមុខងារថ្មីគេក៏បានកែសម្រួលកម្មិវិធីមួយចំនួនដែលមានស្រាប់ឲ្យមានភាពកាន់តែប្រសើរឡើងដែរ ដូចជាកម្មវិធី Note នឹងមានមុខងារថ្មីដែលអាចធ្វើការដាក់លេខកូដការពារកំណត់ត្រាបាន។ យ៉ាងណាក្ដីក្រុមហ៊ុនមិនបានបញ្ជាក់ទេថាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះនឹងដាក់ឲ្យអាប់ដេតជាផ្លូវការនៅពេលណានោះ៕
Subscribe to:
Post Comments (Atom)
0 comments: