កាមេរ៉ាថតភ្លាមចេញរូបភ្លាមជំនាន់ថ្មីបន្ថែមចំណុចពិសេសកាន់តែទំនើប
ក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលបច្ចេកវិទ្យា CES នាពេលកន្លងទៅ ក្រុមហ៊ុន Polaroid បានបង្ហាញកាមេរ៉ាថតភ្លាមចេញរូបភ្លាមជំនាន់ថ្មីដែលមានការកែសម្រួល និងបន្ថែមចំណុចពិសេសមួយចំនួន។

កាមេរ៉ា Polaroid Snap+ មានចំណុចពិសេសមួយដែលកាមេរ៉ានាពេលបច្ចុប្បន្នប្រមាណ ៩៩% មិនមានដូចនោះ គឺអាចព្រីនរូបភាពដែលថតហើយបានភ្លាមៗចេញពីកាមេរ៉ាផ្ទាល់។ វាមានបំពាក់នូវអេក្រង់ LCD ទំហំ៣,៥អ៊ីញ និងមានកាមេរ៉ាទំហំ ១៣MP ជាមួយនឹង CMOS sensor។

ចំណុចដែលពិសេស និងងាយស្រួលគឺគេអាចធ្វើការរក្សាទុករូបភាពដែលបានថតរួច ចូលទៅក្នុងសេវាកម្មរក្សាទុកឯកសារ ដូចជា Google Photos ជាដើម ដើម្បីប្រាកដថារូបភាពទាំងនោះនឹងមិនបាត់ទៅណាឡើយ។ លក្ខណៈពិសេសមួយទៀតរបស់ Snap+ គឺគេអាចព្រីនរូបភាពដែលមានក្នុងទូរសព្ទបានទាំង iOS និង Android នេះមានន័យថាកាមេរ៉ានេះអាចដើរតួមួយទៀតជាម៉ាស៊ីនសម្រាប់ព្រីនរូបភាព។
កាមេរ៉ា Polaroid Snap+ រំពឹងថានឹងដាក់លក់លើទីផ្សារបរទេសនៅចុងឆ្នាំនេះ ដែលនឹងមានតម្លៃប្រមាណ ១៤០ដុល្លារ ទៅ ១៥០ដុល្លារ។ ដោយឡែកសម្រាប់កាមេរ៉ាជំនាន់មុន Polaroid Snap អាចរកជាវបាន ដោយលើទីផ្សារបរទេសមានតម្លៃ ៩៩ដុល្លារ៕
Subscribe to:
Post Comments (Atom)
0 comments: