ដំណោះស្រាយដ៏ល្អក្នុងការសំអាតសួតរបស់យើងអោយមានសភាពស្រស់ថ្លាឡើងវិញ ដោយបង្កឡើងដោយសារការជក់បារី!

ប្រិយមិត្ត ប្រាកដជា ដឹងរួច មកហើយ ពីផលប៉ះពាល់ នៃការ ជក់បារី ដូចជា កើតជំងឺ រលាកទងសួត, បបូរមាត់ ឡើងខ្មៅ និងមហារីក ជាដើម ជាពិសេសគឺ ប៉ះពាល់ ជាខ្លាំង ទៅលើសួត របស់យើង។ ដូច្នេះ ដើម្បី បង្ការពី បញ្ហាទាំង នោះចេញ និងធ្វើអោយ សួតរបស់យើង មានសភាព ស្រស់ថ្លា ឡើងវិញ នោះ យើងគប្បី ស្វែងយល់ពី វិធីសាស្រ្តដូច ខាងក្រោម៖
1. តំរូការ
- ខ្ញី
វាមានសមត្ថភាព ក្នុងការយកចេញ នូវទឹករំអិល នៅក្នុងសួត ហើយខ្ញី ត្រូវបានគេស្គាល់ ថាមានការព្យាបាល យ៉ាងមាន ប្រសិ្នទ្ធខ្ពស់ និងអាច លុបបំបាត់ ជាតិពុល នៅក្នុង ផ្លូវដង្ហើម របស់យើងបាន។
- ខ្ទឹម
វាអាចជួយ បង្ការពីបញ្ហា ផ្លូវដង្ហើមនានា និងអាចជួយ ប្រឆាំងនឹង មហារីកផ្សេងៗ ដែលបាន កើតឡើង។
- រមៀត
រមៀតបាន ផ្ទុកទៅដោយ សារធាតុ អាស៊ីតខ្លាញ់ អូមេហ្គា 3, វីតាមីន និងសារធាតុរ៉ែ ដែលអាច ប្រយុទ្ធប្រឆាំង បាក់តេរី, មេរោគ និង ជំងឺមហារីក បានយ៉ាង ល្អប្រសើរ។
2. របៀបធ្វើ
- ខ្ចឹមមួយគីឡូក្រាម
- មើមខ្ញីមួយចំនិត
- ទឹកមួយលីត្រ
- ទឹកឃ្មុំ 400 ក្រាម
3. របៀបចំអិត
- យកទឹកមួយ លីត្រដាក់ក្នុងឆ្នាំង ដោយមានបន្ថែម ទឹកឃ្មុំ រួចយកទៅដាំ
- ពេលណាទឹកពុះ ត្រូវបង់ខ្ទឹម និងមើមខ្ញីចូល។ ហើយខ្ចឹម និងមើមខ្ញី ត្រូវហាន់ ជាចំនិតតូចៗ។
- ដាក់រមៀតចូល នៅពេលល្បាយសព្វ
- រួចបន្ថយកំដៅ
- កូរល្បាយ ដែលបានចំអិត រហូតទាល់តែ វានៅសល់ ពាក់កណ្តាល
- រួចហើយ ដួសវាដាក់ ក្នុងក្រឡ ទុករហូត ទាល់តែ ត្រជាក់
- ហើយសឹង ដាក់ក្នុង ទូរទឹកកក
4. វិធីប្រើប្រាស់
- ដួសពីរស្លាបព្រា យកមកផឹក រាល់ពេលព្រឹក នៅពោះទទេរ
- នៅពេលល្ងាច ធ្វើដូច ពេលព្រឹកដែរ ប៉ុន្តែផឹក ពីរម៉ោង មុនពេល ទទួលទាន អាហារ
ជាចុងក្រោយ ខេមបូ ជឿជាក់ថា ប្រិយមិត្ត នឹងអាចធ្វើបាន ម្យ៉ាងគ្រឿងផ្សំ ទាំងនោះ មានភាព ងាយស្រួល ក្នុងការ ស្វែងរក ចំណែករបៀប ចំអិនក៏ ងាយស្រួល ផងដែរ។ ដើម្បីអោយ សួតរបស់យើង មានសុខភាពល្អ និងស្រស់ថ្លា ដូចដើមវិញ យើងគប្បី អនុវត្តចាប់ពី ពេលនេះតទៅ។
- ប្រភព: Steth News
Subscribe to:
Post Comments (Atom)

0 comments: