ធ្វើដូចម្ដេចទើបដឹងថា ប្រុសស្អាត់ណា ឆែក Profile អ្នក?

បញ្ជាក់៖ កម្មវិធីទាំងពីរនេះ វាមិនមែន ជាកម្មវិធីរបស់ Facebook ផ្លូវការឡើយ ដូច្នេះ យើងខ្ញុំមិនអាច ធានាសុវត្ថិភាព ជូនអ្នក ប្រើប្រាស់ បានឡើយ ព្រោះម្ចាស់កម្មវិធី អាចលួចយក គណនី Facebook របស់អ្នកបាន គ្រប់ពេល ប្រសិនបើ អ្នកពិត ជាត្រូវការ វាខ្លាំង អាចសាក ល្បងបាន តែក្រោយពេល ប្រើប្រាស់ រួចរាល់ គួរតែផ្លាស់ប្តូរ លេខសម្ងាត់ផង។

កម្មវិធីនេះ វាមានដាក់អោយទាញយក ដោយឥត គិតថ្លៃ នៅលើ Play Store សម្រាប់ Android និង App Store សម្រាប់ iOS មានឈ្មោះថា Who Viewed My Profile For Facebook និង Who Viewed My Profile។ តោះទាញយក ទាំងអស់គ្នា
តម្រូវការ និង តំណរទាញយក
- វាអាចដំណើរលើ iPhone, iPod, iPad ប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
- អ្នកអាចទាញយកពី App Store តាមរយៈ តំណរនេះ
- សម្រាប់ Android វិញរាល់ឧបករណ៍ដំណើរការ ដោយ Android 3.0 ឡើងទៅ
- អ្នកអាចទាញយកពី Play Store តាមរយៈ តំណរនេះ
តាមរយៈ កម្មវិធីនេះ វាតម្រូវអោយ អ្នកធ្វើការ Login គណនីរបស់អ្នក ដូច្នេះហើយ វាមិនសូវ មានសុវត្ថិភាព ណាស់ណាឡើយ បើជៀសបាន គួរតែកុំ ប្រើប្រាស់វា ហើយបើអ្នក ចង់សាកល្បង គួរតែប្រើ វាមួយភ្លែតៗ បានហើយ និង ដូរលេខ សម្ងាត់ចេញ ដើម្បីរក្សា សុវត្ថិភាព គណនី Facebook របស់យើង។
Subscribe to:
Post Comments (Atom)

0 comments: