ល្បី Angelina Jolie និងស្វាមីទទួលចិញ្ចឹមកូនខ្មែរមួយរូបទៀត
តារាសម្ដែងស្រីល្បីឈ្មោះ Angelina Jolie រួមជាមួយនឹងស្វាមីលោក Brad Pitt ត្រូវគេរាយការណ៍ថាបានទទួលចិញ្ចឹមកូនទីប្រាំពីរដែលមានកំណើតនៅប្រទេសកម្ពុជា។

យោងតាមសារព័ត៌មាន RadarOnline បានឲ្យដឹងថាកូនទីប្រាំពីរដែលយកមកចិញ្ចឹមនេះមានឈ្មោះថា Allouy Shoun
ដែលជាកូនក្នុងក្រុមគ្រួសារក្រីក្រមួយនៅខេត្តសៀមរាប។
ដែលជាកូនក្នុងក្រុមគ្រួសារក្រីក្រមួយនៅខេត្តសៀមរាប។

ប្រភពដដែលបានឲ្យដឹងទៀតថាតារាសម្ដែងស្រីវ័យ៤០ឆ្នាំរូបនេះបានយល់ព្រមប្រគល់ថវិកាចំនួន ១លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់គ្រួសារក្រីក្រមួយនោះ នឹងដើម្បីទទួលចិញ្ចឹមកូនស្រី ដែលជាកូនទីប្រាំពីររបស់នាង។
បងស្រីរបស់កុមារី អាឡយ ឈ្មោះសួន លីដា បានប្រាប់ដល់ RadarOnline ថាក្រុមគ្រួសារសប្បុរសមួយនេះបានជួយទំនុកបម្រុងដល់នាង។ ពួកគេបានស្គាល់គ្នាមួយរយៈមកហើយដោយ លីដា បានដើរតួជា តួអង្គមួយក្នុងខ្សែភាពយន្តថ្មីរបស់ Angelina Jolie មានចំណងជើងថា “ដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ”។

បច្ចុប្បន្នគូស្នេហ៍មួយគូនេះមានកូនចិញ្ចឹមចំនួន៦នាក់រួចមកហើយ ដោយក្នុងនោះរួមមាន Maddox អាយុ១៤ឆ្នាំ ជាកូនប្រុសច្បងដែលបានទទួលចិញ្ចឹមពីប្រទេសកម្ពុជា។
យ៉ាងណាគេមិនទាន់ប្រាកដ១០០ភាគរយនៅឡើយទេថាព័ត៌មាននេះគឺជាការពិត ត្បិត Brad Pitt និង Jolie មិនទាន់បញ្ជាក់រឿងនេះផ្ទាល់មាត់នៅឡើយ។ កាលពីខែកញ្ញាឆ្នាំមុន RadarOnline និងសារព័ត៌មានធំៗជាច្រើនទៀតក៏បានចុះផ្សាយថា គូស្នេហ៍តារាហូលីវូដមួយគូនេះបានទទួលចិញ្ចឹមកូនប្រុសម្នាក់ពីប្រទេសស៊ីរី ប៉ុន្តែដំណឹងនេះប្រែជាស្ងាត់ឈឺងរហូតមកដល់សព្វថ្ងៃ៕
Subscribe to:
Post Comments (Atom)
0 comments: