ក្រៅពី Justin តើ Selena Gomez ធ្លាប់មានទំនាក់ទំនងជាមួយបុរសណាខ្លះ?
ចាប់តាំងពីបែកបាក់ស្នេហាជាមួយបុរសសម្បូរស្នេហ៍ Justin Bieber ពាក្យចចាមអារ៉ាមស្នេហារបស់ Selena Gomezជាមួយតារាប្រុសផ្សេងទៀតក៏ចេះតែកើតមានឡើង។ នាពេលថ្មីមានលេចឮដំណឹងតារាស្រីវ័យ២៣ឆ្នាំរូបកំពុងសាងស្នេហ៍ជាមួយ Niall Horan សមាជិកក្រុម One Direction។ ចុះបើក្រឡេកមើលតាំងពីមុនមកត្រឹមឆ្នាំ២០១៦នេះ Selenaធ្លាប់មានទំនាក់ទំនងជាមួយនរណាខ្លះ?
មិត្តប្រុសប្រកាសដែលធ្លាប់ប្រកាសផ្លូវការ៖
១. Nick Jonas (២០០៨-២០១០)

Nick និង Selena បានសាងស្នេហាជាមួយគ្នាអស់រយៈពេល២ឆ្នាំ នៅពេលដែលសម្ដែងរួមគ្នាក្នុងរឿងតុក្កតា Disney ។
២. Taylor Lautner (២០០៩)

ក្នុងឆ្នាំ២០០៩ ម្ចាស់បទ “Good For You” បានប្រាប់ទស្សនាវដ្ដី Seventeen ថា នាងនិង Taylor បានទៅសាងស្នេហ៍នៅទីក្រុង Vancouver ប្រទេសកាណាដា ខណៈនាងកំពុងថតរឿង ‘Ramona and Beezus’ ហើយ Taylor ថតរៀង “New Moon”។
៣. Tommaso Chiabra

ក្នុងខែកក្កដា ឆ្នាំ ២០១៤ Gomez ត្រូវបានគេប្រទះឃើញស្និទ្ធស្នាលជាមួយ Tommaso នៅទីក្រុង Saint Tropez ប្រទេសបារាំង។ អ្នកប្រមាញ់រូបថត ថតបានអ្នកទាំងពីរកាន់ដៃគ្នានិងឱបគ្នាយ៉ាងស្អិតល្មួត។ យ៉ាងណាងក្ដីស្នេហានេះបានតែ១ខែ Selena ក៏បានទៅរកស្នេហាចាស់ Justin Bieber វិញ។
មិត្តប្រុសចចាមអារ៉ាម៖
១. Cameron Michael Quiseng
១. Cameron Michael Quiseng

Selena Gomez និងCameron Quiseng បានចំណាយពេលទៅលេងបោះប៉ូលីងជាមួយគ្នា។ ប៉ុន្តែ Selena មិនដែលចេញមកបកស្រាយរឿងនេះទេ។
២. Mark Salling

ក្នុងឆ្នាំ២០១០ អ្នកទាំងពីរត្រូវបានគេឃើញចំណាយពេលនៅជាមួយគ្នា បន្ទាប់ពីបានផ្ញើសារខ្លះក្នុងកម្មវិធីប្រគល់ពានរង្វាន់ Teen Choice Awards។ យ៉ាងណាក្ដី រឿងចចាមអារ៉ាមស្នេហាក៏រលត់ទៅវិញ។
៣. Romeo Miller

តារារ៉េបរូបនេះបានបង្ហោះរូប Selena Gomezជាច្រើនសន្លឹកលើបណ្ដាញ Instagram ស្របពេលនាងបានប្រេះឆាជាមួយ Justin Bieber ។ Romeo ក៏បានប្រាប់ទៅ TMZ ថា គេចង់មានទំនាក់ទំនងជាមួយនាងប៉ុន្តែស្នេហានេះមិនដឹងកើតឡើងពេលណាទេ។
៤. Orlando Bloom (២០១៤)

Selena និង Orlando បានបង្ហាញខ្លួនជាមួយក្នុងកម្មវិធីរបស់តារាកំប្លែង Chelsea Handler បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា។ ប៉ុន្តែតាមប្រភពគេហទំព័រ whosdatedwhoបានបញ្ជាក់ថា អ្នកទាំងពីរគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេ។
៥. Samuel Kros (២០១៥)

បន្ទាប់ពីបង្ហាញវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2015 Glamour Women Of The Year Awards កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៥ Samuel Kros និង Selena បានចូលទៅញ៉ាំអាហារពេលល្ងាចនៅហាងមួយ និងបានកាន់ដៃនិយាយស្និទ្ធស្នាលនឹងគ្នាដែលធ្វើឲ្យគេសង្ស័យថា ពួកគេកំពុងបង្កាត់ភ្លើងស្នេហ៍ ។ យ៉ាងណាក្ដី មួយរយៈក្រោយមកព័ត៌មាននេះក៏ស្ងប់ស្ងាត់ទៅវិញ។
៦. Niall Horan

មួយរយៈចុងក្រោយ Niall Horan និង Selena បានហាក់មានចេតនាចង់បង្ហាញពីទំនាក់ទំនងស្នេហ៍។ ជាក់ស្ដែងកាលពីថ្ងៃបុណ្យគ្រិស្ដស្មាស Niall បានអាវយឺតសដែលខ្លួនស្រលាញ់បំផុត ហើយបានបាញ់ទឹកអប់លើអាវនោះ ដើម្បីទុកឲ្យ Selena។ ប៉ុន្តែតារាទាំងពីរមិនទាន់ប្រកាសរឿងស្នេហាជាផ្លូវការទេ៕
Subscribe to:
Post Comments (Atom)
0 comments: