ទូរសព្ទ Vertu Signature Touch ផ្លាស់ប្ដូរសម្បកថ្មីមួយគ្រឿងតម្លៃ៩០០០ដុល្លារ
ក្រុមហ៊ុនទូរសព្ទ Vertu និងក្រុមហ៊ុនរថយន្ត Bentley បានរួមសហការគ្នាជាថ្មីម្ដងទៀតដើម្បីផលិតទូរសព្ទ Signature Touch ដែលផ្លាស់ប្ដូរសម្បកថ្មីយ៉ាងស្រស់ស្អាត។

ទូរសព្ទ Vertu Signature Touch for Bentley នេះរចនាឡើងដោយប្រើប្រាស់ពណ៌ពីរប្រភេទគឺ ខ្មៅ និងឈាមជ្រូក និងមានសរសៃអំបោះពណ៌ឈាមជ្រូកដូចគ្នា។ នៅផ្នែកខាងក្រោយនៃទូរសព្ទមានរំលេចនូវស្លាកសញ្ញា Bentley ដែលមានលក្ខណៈ 3D យ៉ាងទាក់ភ្នែក។នៅក្នុងទូរសព្ទនេះក៏មានដំឡើងរួចស្រាប់នូវកម្មវិធីរបស់ក្រុមហ៊ុន Bentley ដែលមានផ្ដល់ជូនព័ត៌មានផ្ដាច់មុខគេទាក់ទងនឹងក្រុមហ៊ុន មានដូចជាព្រឹត្តិការសំខាន់ៗជាដើម។

និយាយដល់គ្រឿងម៉ាស៊ីនមិនខុសពីស៊េរីធម្មតាឡើយ ដោយមានបំពាក់អេក្រង់ Touchscreen ទំហំ ៥,២អ៊ីញ កម្រិត១០៨០p, Processor ប្រភេទ Snapdragon 810, RAM ទំហំ៤GB, អង្គចងចាំទំហំ៦៤GB អាចបន្ថែមបាន, កាមេរ៉ាក្រោយទំហំ២១MP , កាមេរ៉ាមុខទំហំ២MP, ថាមពលថ្ម ៣១៦០mAh និងដំណើរការដោយ Android 5.1 Lollipop។


ទូរសព្ទ Vertu Signature Touch for Bentley នេះមានដាក់លក់លើទីផ្សារបរទេសក្នុងតម្លៃចាប់ពី ៩០០០ដុល្លារឡើងទៅ៕
Subscribe to:
Post Comments (Atom)
0 comments: