នារីម្នាក់ស្រក ១១០ គីឡូក្រោយបែកគ្នាជាមួយមិត្តប្រុស
Patty Sanchez នារីម្នាក់មកពីសហរដ្ឋអាមេរិកបានស្រកពី ៣៣០ គីឡូចុះមកនៅ ២២០ គីឡូក្រោយពេលចែកផ្លូវជាមួយមិត្តប្រុស។
នៅក្នុងកំឡុងពេលស្រលាញ់គ្នាជាមួយសង្សារ នាង Patty Sanchez ត្រូវបានបុរសជាសង្សារចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់។ Patty ពីនារីដែលមានទម្ងន់ ៨០ គីឡូបានកើនទម្ងន់រហូតដល់ ៣៣០ គីឡូ។ ភ្លាមៗបន្ទាប់ពីបែកផ្លូវជាមួយមិត្តប្រុសរួច Patty បានស្រក ១១១ គីឡូ។

នារីវ័យកណ្ដាលនេះបានឲ្យដឹងថា អតីតមិត្តប្រុសរបស់នាងតែងតែដាស់តឿននាងញ៉ាំអាហារឲ្យទៀងម៉ោងជានិច្ច សូម្បីតែអ្នកគាំទ្រនៅលើអ៊ីនធឺណិតក៏តែងតែលើកទឹកចិត្តនាងឲ្យញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ផងដែរ។ តាមសម្ដីរបស់ម្ដាយកូនបួនម្នាក់នេះ ៩០% នៃរឿងស្នេហារបស់នាងគឺទាក់ទងនឹងរឿងហូបចុក។ ជារៀងរាល់ថ្ងៃ Patty តែងតែបញ្ចូលប្រមាណ ១៣០០០ កាឡូរីពីអាហាររបស់ខ្លួន។


Patty ពេលបច្ចុប្បន្ន
បន្ទាប់ពីចែកផ្លូវជាមួយសង្សារ ម្ដាយកូនបួនបានសម្រេចចិត្តផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារក៏ដូចជាការរស់នៅរបស់ខ្លួន។ ជាមួយនឹងជំនួយរបស់កូនៗ Patty បានសម្រកទម្ងន់បានជាង ១១០ គីឡូ ដោយបរិភោគបន្លែជំនួសឲ្យសាច់។ នារីវ័យកណ្ដាលបានប្រាប់បន្ថែមទៀតថា “នៅពេលដែលខ្ញុំមានទម្ងន់ធ្ងន់បំផុតគឺ ៣៣០ គីឡូ ហើយសូម្បីតែទៅបន្ទប់ទឹកក៏ខ្ញុំមិនអាចដើរទៅបានដែរ បើទោះជាវាចម្ងាយត្រឹមតែបីជំហានពីគ្រែរបស់ខ្ញុំតែប៉ុណ្ណោះ”៕
ប្រភព៖independent
Subscribe to:
Post Comments (Atom)
0 comments: