របស់ប៉ុន្មានយ៉ាងនេះគួរឈប់លាបលើផ្ទៃមុខ បើមិនចង់ឱ្យមុខទៅជាខូច
មានអត្ថបទសុខភាពជាច្រើនដែលបានចុះផ្សាយពីរបៀបថែរក្សាផ្ទៃមុខដោយប្រើវិធីធម្មជាតិ ឬវិធីធ្វើដោយខ្លួនឯង មិនចាំបាច់ទិញផលិតផលថ្លៃ ប៉ុន្តែក្នុងចំណោមវិធីទាំងនោះ ក៏មានវិធីខ្លះអាចបណ្ដាលឱ្យខូចស្បែកមុខបានដែរ បើយើងនៅតែបន្តប្រើវាញឹកញាប់នោះ។ ខាងក្រោមនេះ គឺជារបស់មួយចំនួនដែលអ្នកគួរតែគិតឡើងវិញ និងយកល្អគួរតែឈប់យកវាមកលាបលើផ្ទៃមុខ ដោយសារមូលហេតុដូចខាងក្រោម៖១- ម្សៅសូដា៖

ម្សៅសូដាជាវត្ថុធាតុដែលអាចជួយឱ្យសបាន មិនថាយកមកដុសធ្មេញ លាបក្លៀក ឬបំបាត់ស្នាមខ្មៅត្រង់កន្លែងណាផ្សេងទេ តែអ្នកគួរតែចៀសវាងយកវាមកលាបលើផ្ទៃមុខ ព្រោះម្សៅសូដាអាចចូលទៅបន្សាបជាតិអាស៊ីតធម្មជាតិក្នុងខ្លួនមនុស្ស ដែលអាចឱ្យបាក់តេរីនៃការកើតមុនអាចរស់នៅបាន។ ហេតុនេះ បើអ្នកប្រើម្សៅសូដាមកលាបលើមុខ នោះដូចជាអ្នកទុកឱកាសឱ្យការកើតមុនដូច្នេះដែរ។
២- ក្រូចឆ្មារ៖

ក្រូចឆ្មារមានជាតិអាស៊ីតដែលអាចកាត់ ឬធ្វើឱ្យស្បែកមុខរបស់អ្នកទៅជាស្ដើង ហើយអាចបង្កឱ្យឡើងក្រហម ឬរលាកបានទៀតផងនៅពេលអ្នកប្រើវាហើយ ដើរក្រោមពន្លឺថ្ងៃ។
៣- ថ្នាំដុសធ្មេញ៖

ស្រដៀងគ្នានឹងម្សៅសូដាដែរ ការប្រើថ្នាំដុសធ្មេញមកលាបលើផ្ទៃមុខ ឬត្រង់ចំណុចណាមួយលើមុខក៏អាចបង្កឱ្យខូចមុខបានដែរ ព្រោះវាអាចធ្វើឱ្យស្បែកទៅជារបកៗ ឬរលាកបានបើអ្នកប្រើវារយៈពេលយូរ។
៤- ស្ករស៖

ស្ករសអាចយកមកប្រើបានល្អសម្រាប់តែតំបន់ដែលមានស្បែកក្រាស់ៗ ដូចជាលើដងខ្លួន និងបបូរមាត់ជាដើម តែសម្រាប់តំបន់ដែលមានស្បែកស្ដើងឆាប់ខូចខាតដូចជាផ្ទៃមុខ យកល្អកុំប្រើស្ករសអី ព្រោះស្ករសមានជ្រុងតូចៗដែលអាចធ្វើឱ្យឆូតស្បែកមុខរបស់អ្នក។
៥- ឡេលាបខ្លួន៖

អ្នកខ្លះប្រហែលគិតថា ឡេលាបខ្លួន និងឡេលាបមុខគឺអាចប្រើបានដូចគ្នា តែការពិតមិនមែនបែបនេះទេ។ ឡេលាបខ្លួនបានសារជាតិក្រាស់ជាង និងមានក្លិនខ្លាំងជាងឡេលាបមុខ ដែលអាចធ្វើឱ្យស្បែកមុខអ្នកឡើងក្រហម ឬក្រហាយបើអ្នកយកវាមកលាបលើមុខ។ ហេតុនេះបើចង់ថែមជាតិសំណើមដល់ស្បែកមុខ គួរប្រើឡេលាបមុខដែលត្រឹមត្រូវ។
ប្រភព៖ gurl
Subscribe to:
Post Comments (Atom)
0 comments: