អាហារ៥មុខ អ្នកហាត់យកសាច់ដុំ ៦កង់ Six Packs គួរចៀសវាង
ការជ្រើសរើសយករបបអាហារមានជីវជាតិល្អគ្រប់គ្រាន់គឺមានសារសំខាន់ អំឡុងពេលហាត់ប្រាណយកសាច់ដុំ ជាពិសេសសម្រាប់បុរសៗអ្នកចង់ហាត់យកសាច់ដុំពោះ ៦កង់ (Six Packs)។ ទន្ទឹមនឹងនោះក៏មានអាហារមួយចំនួនដែលអ្នកស្រាវជ្រាវបានណែនាំឲ្យចៀសវាងផងដែរ។ អាហារទាំងនោះមានដូចជា៖ 
១. ផលិតផលដំឡូងបារាំង
ការសិក្សាចេញផ្សាយដោយទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេស ដោយតាមដានលើការប្រែប្រួលទម្ងន់របស់បុរសជាង១សែន២ម៉ឺននាក់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ ក្នុងរយៈពេល៤ឆ្នាំម្ដងគេពិនិត្យឃើញថា ជាមធ្យមពួកគេកើនទម្ងន់ (សាច់ធាត់) ៣,៣៥ផោន (១,៥១គីឡូក្រាម) ដោយសារការបរិភោគចំណីអាហារជាផលិតផលធ្វើពីដំឡូងបារាំង។ សម្រាប់អ្នកចង់បានសាច់ដុំពោះ វាអាចជាបញ្ហាដោយការកើនឡើងសាច់ធាត់។


២. គ្រាប់ធញ្ញជាតិច្នៃរួច
ផលិតផលគ្រាប់ធញ្ញជាតិច្នៃរួច ដូចជាផលិតផលនំប៉័ងស នំអ៊ីតាលី (Pasta) ជាដើមគឺបានបាត់បង់សារធាតុចិញ្ចឹមប្រចាំថ្ងៃ និងជាតិប្រូតេអ៊ីនមួយចំនួនដែលជាសារធាតុចិញ្ចឹមអ្នកសាច់ដុំ ត្រូវការ។ តាមអ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យរដ្ឋ Pennsylvania បានណែនាំឲ្យជ្រើសរើស គ្រាប់ធញ្ញជាតិធម្មជាតិផ្ទាល់ក្នុងរបបអាហារ ជាងផលិតផលកែច្នៃ។


៣. សាច់ក្រហម សាច់កែច្នៃ
តាមការសិក្សាដែលបានចុះផ្សាយលើទស្សនាវដ្ដីចំណីអាហារអាមេរិក បានឲ្យដឹងថា សាច់ក្រហម សាច់ជ្រូក និងសាច់បម្លែង ដូចជា សាច់ប្រហិត សាច់ក្រក ហតដក ធ្វើឲ្យឡើងទម្ងន់ច្រើន (ធាត់)។ ការសិក្សាលើមនុស្ស ៣៧០ ០០០នាក់ អ្នកញ៉ាំសាច់គោ Steak ក្នុងមួយថ្ងៃ កើនទម្ងន់ធាត់ ៥ផោន (២,២៦គីឡូក្រាម) ក្នុងរយៈពេល៥ឆ្នាំ។


៤. ក្រែម (បង្អែម)
នំពងទាលាបក្រែម ក្រែមលាយបង្អែម ក៏ដូចជាអាហារក្រៅពេល ធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំង។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារមានជាតិក្រែមនោះ ធ្វើឲ្យអ្នកកើនទម្ងន់ ៧,២ ភាគរយនៃទម្ងន់ខ្លួនឯងរយៈពេល៦ឆ្នាំ។


៥. ភេសជ្ជៈមានជាតិស្ករ
អ្នកចូលចិត្តញ៉ាំ ភេសជ្ជៈមានសារធាតុស្ករ ជាកត្តាមួយធ្វើឲ្យធាត់។ ការសិក្សាថ្មីមួយទៅលើអ្នកដែរចូលចិត្តភេសជ្ជៈជាតិស្ករកើនទម្ងន់បីដង ធ្វើឲ្យផ្នែកសាច់ពោះខូចទ្រង់ទាយ។ នេះជាភេសជ្ជៈដែលអ្នកហាត់យកសាច់ដុំពោះ ៦កង់ គួរចៀសវាង៕

ប្រភព៖ foxnews

ប្រភព៖ foxnews
Subscribe to:
Post Comments (Atom)
0 comments: