ថតរូបមានចលនាជាមួយនឹងកាមេរ៉ាមួយនេះពិតគួរអោយចង់សើច ដូចលោកយាយម្នាក់នេះអញ្ចឹង
ប៉ុន្នានថ្ងៃមុនយើងធ្លាប់បានចែករំលែកអ្នកទាំងអស់គ្នាម្តងហើយ អំពីមុខងារមួយដែលអាចថតរូបជាមួយ Sticker បែប Cute ៗ។ ថ្ងៃនេះខេមបូរីផតសូមណែនាំអ្នកទាំងអស់គ្នា នូវកម្មវិធីមួយទៀតដែលអាចថតរូបជាមួយ Sticker បែបកំប្លែងម្តង តែជាមួយកម្មវិធីនេះអ្នកក៏អាចមើលរូបភាពនោះទាំងមានចលនាបានដែរ។
កម្មវិធីនេះមានឈ្មោះថា SNOW – Selfie, Motion Sticker ដោយវាត្រូវបានដាក់អោយទាញយកដោយឥតគិតថ្លៃទាំងនៅក្នុង Google Play Store និង App Store។ ពេលដែលអ្នកទាញយកកម្មវិធីនេះរួច សូមចុចលើនិមត្តិសញ្ញា Smile នោះអ្នកនឹងឃើញ Sticker គួរអោយចង់សើចជាច្រើន ហើយពេលដែលអ្នកថតរួច វានឹងធ្វើការ Save ជា File វីដេអូមួយ និង File រូបភាពមួយ ដូច្នេះអ្នកអាចមើលរូបភាពរបស់អ្នក ទាំងមានចលនាក៏បាន។ សូមទស្សនាវីដេអូគំរូដែលលោកយាយម្នាក់បានប្រើកាមេរ៉ានេះដើម្បីថតរូប ដែលមើលទៅពិតជាកំប្លែងណាស់។
បើអ្នកទាំងអស់គ្នាអាចទាញយកកម្មវិធីនេះតាម Google Play Store សូមចុចទីនេះ ហើយ បើចង់ទាញយកតាម App Store សូមចុចទីនេះ។ សូមបញ្ជាក់ផងដែរថា មុននឹងថតជាមួយ Sticker ទាំងនោះ សូមអ្នកធ្វើការទាយយកវាជាមុនសិន។
Subscribe to:
Post Comments (Atom)
0 comments: