របៀបបត់សម្លៀកបំពាក់ឲ្យបានត្រឹមត្រូវពេលធ្វើដំណើរ
មនុស្សភាគច្រើនប្រហែលជាចេះពីរបៀបបត់សម្លៀកបំពាក់ហើយ តែក៏មានអ្នកមិនទាន់ច្បាស់ដែរ ជាពិសេសគឺបុរសៗតែម្ដង។ ក្រៅពីបត់ទុកដាក់ក្នុងទូឲ្យមានរបៀបរៀបរយ ពេលត្រូវធ្វើដំណើរទៅណាឆ្ងាយម្ដងៗ អ្នកក៏ត្រូវចាំបាច់បត់សម្លៀកបំពាក់ដាក់ក្នុងកាបូបនោះដែរ។ តើបត់ដោយរបៀបណាដែលត្រឹមត្រូវ មិនជ្រួញសម្លៀកបំពាក់? សាកវិធីទាំង៣ ដូចរូបខាងក្រោមនេះ៖

តើក្នុងចំណោមវិធីបត់ទាំង៣នេះ មួយណាជាវិធីដែលទប់ស្កាត់ភាពជ្រួញបានល្អជាងគេ? ចម្លើយគឺមិនអាចបែងចែកបាននោះទេ ពោលគឺវាផ្អែកទៅតាមប្រភេទនៃសម្លៀកបំពាក់។ អ្វីដែលអ្នកគួរធ្វើ ក្រៅពីការបត់ដូចរូបខាងលើ គឺអ្នកត្រូវគិតដល់ចំណុចផ្សេងទៀត ដែលមានដូចជា រយៈពេលដែលអ្នកត្រូវបត់វាទុក និងភាពតឹងណែននៃសម្លៀកបំពាក់ក្នុងកាបូប (កាបូបដាក់កាន់តែតិច កាន់តែល្អ)។
តើភាគច្រើន ប្រិយមិត្តបត់តាមវិធីណាដែរ? ក្រៅពីវិធីទាំង៣ខាងលើ តើមានវិធីណាផ្សេងទៀតឬអត់?
Subscribe to:
Post Comments (Atom)
0 comments: