ពេល​និយាយ​ទូរស័ព្ទ​គួរ​ប្រើ​ត្រចៀក​ខាង​ណា ទើប​មិន​ផ្តល់​ផល​ប៉ះ​ពាល់ខ្លាំង?

រវាងត្រចៀកខាងឆ្វេង និងខាងស្តាំ តើប្រិយមិត្ត និយមប្រើ ខាងណា កំឡុងពេល និយាយទូរស័ព្ទ? ប្រសិនបើ ប្រើខាង ត្រចៀកខាង ស្តាំនោះ អ្នកគួរតែ កែប្រែទម្លាប់ មកប្រើ ត្រចៀក ខាងឆ្វេង វិញទៅ ព្រោះថា ត្រចៀកខាងស្តាំ ជាផ្លូវ ផ្ទាល់មួយ ចូលទៅកាន់ ខួរក្បាល តែម្តង ហេតុដូច្នេះហើយ ប្រសិនបើ លោកអ្នក និយាយទូរស័ព្ទ ដោយប្រើ ត្រចៀកខាងស្តាំ ដើម្បីស្តាប់ នោះ វាអាចនឹង ផ្តល់ផល ប៉ះពាល់ ធ្ងន់ធ្ងរ ទៅថ្ងៃ ក្រោយបាន ដោយសារ វិទ្យុសកម្ម។ នេះបើ យោងតាម សារពីក្រុម ពេទ្យមួយ ហៅថា “Apollo medical team”។
Cover

ចំណែកឯ អ្នកវិទ្យាសាស្រ្ត មកពីប្រទេស ហ្វាំងឡង់ ក៏បាន បង្ហាញប្រាប់ អោយដឹង ដូចគ្នា ដែរថា ការនិយាយទូរស័ព្ទ ដោយប្រើ ត្រចៀក ខាងស្តាំ ដើម្បីស្តាប់នោះ អាចនឹង ធ្វើអោយ ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ខួរក្បាល ដូចជា ធ្វើអោយមាន ឈាមកក នៅក្នុង ខួរក្បាល ជាដើម។
គួរបញ្ជាក់ដែរថា កំឡុងពេលដែល យើងធ្វើការ Call ទៅនរណាម្នាក់ (dialing) ទូរស័ព្ទរបស់យើង នឹងប្រើប្រាស់ ថាមពល សេវាពេញ តែម្តង ដែលមាន ទំហំ 2 watts ស្មើនឹង 33 dbi។
ដូចនេះ ប្រសិនបើ មិត្តអ្នកអាន ទាំងអស់គ្នា ធ្លាប់តែ លើកទូរស័ព្ទ យកមកដាក់ ជិតត្រចៀក ខាងស្តាំនោះ គួរតែ ផ្លាស់ប្តូរ ទម្លាប់នេះ ភ្លាមទៅ ហើយគួរតែ រំលឹកខ្លួនឯង អោយប្រើត្រចៀក ខាងឆ្វេង មកស្តាប់ ជំនួសវិញ។
  • ប្រភព: Myilifestyle

0 comments:

Copyright © 2015 KhmerThink