មានដឹងអត់ថា ទឹកដូងផ្តល់អត្ថប្រយោជន៍មិនតិចទេ ដល់សុខភាព និងរាងកាយរបស់អ្នក!
ដូងគឺផ្លែឈើ ធម្មជាតិម្យ៉ាង ដែលល្អខ្លាំងណាស់ សម្រាប់សុខភាព ក៏ដូចជា រាងកាយ របស់យើងផងដែរ។ ហើយវាក៏ជាផ្លែឈើ ដែលសម្បូរ នៅក្នុងប្រទេសកម្ពុជាយើង ទៀតផង។ យ៉ាងណាមិញ តើប្រិយមិត្ត ធ្លាប់លឺគេនិយាយតៗគ្នាទេថា ដូងមួយផ្លែ ស្មើនឹងស៊ឺរ៉ូម មួយប្លោក? ជាមួយនឹង ឃ្លានេះដែរ អាចថា ត្រឹមត្រូវបាន ព្រោះអី ផ្លែដូងពិតជា ផ្តល់កម្លាំង ដល់រាងកាយ របស់យើងច្រើន បន្ទាប់ពីបាន ផឹកវារួច។
ដូងមិនសូវផ្ទុកទៅដោយជាតិ កាឡូរី និងសូដ្យូមទេ តែវាសម្បូរទៅដោយ ជាតិកាល់ស្យូម ជាងទឹកផ្លែឈើ ផ្សេងៗទៀត ហើយវាក៏ផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ផងដែរ សម្រាប់សុខភាព រាងកាយរបស់យើង។ ចង់ដឹងថា វាអាចជួយអ្វីបានខ្លះនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!
- អាចជួយអោយយើង សម្រកទម្ងន់បាន
- ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់យើង
- ជួយបង្កើនថាមពល
- ជួយព្យាបាលជម្ងឺតម្រងនោម
- ជួយបង្កើនជាតិទឹកនៅក្នុងខ្លួន
- ជួយបន្ថយនូវសម្ពាធឈាម

ផ្លែដូង ពិតជាជួយ យ៉ាងច្រើនមែនទែន សម្រាប់សុខភាព របស់យើង ដូចនេះ ក្រោយពីបានអានរួចហើយ សង្ឃឹមថា មិត្តអ្នកអាន ទាំងអស់គ្នា នឹងបានយល់ដឹង អំពីផ្លែឈើ មួយនេះ។ ត្រឹមតម្លៃប្រហែលជា 1500៛ ទៅ 2500៛ វាមិនសូវជាថ្លៃ ប៉ុន្មានទេ បើយើងដូរយកវា សម្រាប់សុខភាព របស់យើងនោះ។
- ប្រភព: your stylish life
Subscribe to:
Post Comments (Atom)
0 comments: