អត្ថប្រយោជន៍ជាច្រើនរបស់ ហាំបឺហ្គើ!!!
ហាំបឺហ្គើ ជាមួយនឹងសាច់គោ វាជារបបអាហារ ដែលមាន ជីវជាតិខ្ពស់ និង មានបរិមាណ ជាតិខ្លាញ់មធ្យម យើងអាចនិយាយ បានថា វាជារបបអាហារ ដែលមាន តុល្យភាព។ ហាំបឺហ្គើ ប្រភេទ សាច់គោ វាជាអាហារ ដែលមាន សារធាតុចិញ្ចឹម ដូចជា ជាតិដែក, វីតាមីន B-12 និង ប្រូតេអ៊ីនខ្ពស់ ដូច្នេះវាសាកសមបំផុត សម្រាប់មនុស្ស ដែលមាន សុខភាពល្អ គួរបរិភោគ មួយថ្ងៃអោយ បានមួយ។
មានសារជាតិដែក
ហាំបឺហ្គើមាន នំបុ័ង ជាមួយនឹង សាច់គោ វាពិតជាផ្ទុក ដោយជាតិ ដែកខ្ពស់ សម្រាប់ដឹកជញ្ចូន អុកស៊ីសែន ក្នុងជាលិកា របស់សេរីរាង្គ។ វាជាអាហារ ដែលមាន ជីវជាតិខ្ពស់ និង ធ្វើអោយ រាងកាយ របស់អ្នកមានភាព រឹងមាំ ផងដែរ។ ក្នុង ហាំបឺហ្គើមួយ ដែលមាន សាច់គោ ពីរដុំ វាអាចបញ្ចូន ជាតិដែក ប្រហែលជា 35 ភាគរយ ទៅក្នុងខ្លួន របស់អ្នក ក្រោយពេលដែល បរិភោគ រួចរាល់។ អាហារប្រភេទនេះ វាសាកសម សម្រាប់ បុរស ដែលមាន សុខភាពល្អ និង ចង់បាន សាច់ដុំ គប្បី បរិភោគ វាអោយ បានច្រើន ទើបជាការប្រសើរ តែកុំភ្លេច ហាត់ប្រាណផង។
មានវីតាមីន B-12
វីតាមីន B-12 វាជា វីតាមីនចាំបាច់ សម្រាប់ធ្វើការ ផលិត កោសិកាឈាម ក្រហមថ្មី បើអ្នកគ្មាន វីតាមីននេះ គ្រប់គ្រាន់ទេ អ្នកមិនអាច មានសុខភាព ល្អឡើយ ហើយទទួលបាន លទ្ធផល មួយដែលមាន អុកស៊ីសែន ក្នុងរាងកាយ កាន់តែ តិចទៅៗ។ សម្រាប់មនុស្ស ពេញវ័យវិញ ទាំងពីរភេទ ត្រូវការ 2.4 មីក្រូក្រាម នៃ B-12 ជារៀងរាល់ថ្ងៃ ទើបជា ការប្រសើរ តែក្នុងករណី សម្រាប់ស្រ្តី ដែលមាន សុខភាព មិនល្អ ត្រូវការច្រើនជាងនេះ ទៅទៀត។
មានប្រូតេអ៊ីនសម្បូរបែប
ហាំបឺហ្គើ វាជាអាហារ ដែលមាន ប្រូតេអ៊ីនច្រើន និង មានជាតិខ្លាញ់ ត្រឹមតែ 10% ប៉ុណ្ណោះ។ វាផ្ទុកដោយ សារជាតិ ប្រូតេអ៊ីន ចាប់ពី 10 ទៅ 35 ភាគរយ គេកាត់សម្គាល់ ឃើញថា វាត្រូវបាន ជនជាតិ អាមេរិក រើសយកវា ជារបបអាហារ ប្រចាំថ្ងៃ ទៅហើយ ព្រោះអីវា ជាអាហារ ដែលមាន សារធាតុ ប្រូតេអ៊ីនខ្ពស់ ធ្វើអោយរាងកាយ ឆាប់លូតលាស់ និង មានកម្លាំង ពេញលេញ។
សរុបមកវា មិនមែនល្អ ឥតខ្ចោះ នោះទេ អាហារនេះ វាក៏មាន គុណវិបត្តិ របស់វា ដែរ ប៉ុន្តែសម្រាប់ កន្លែងដែល ផលិតវា មិនបាន ត្រឹមត្រូវ ប៉ុណ្ណោះ ដោយដាក់ សារជាតិ កាឡូរី ច្រើនពេក វាធ្វើអោយ ប៉ះពាល់ដល់ សុខភាពរបស់ អ្នកបរិភោគ ច្រើន។ ដូច្នេះសម្រាប់ មិត្តអ្នកអាន ដែលតែងតែ បរិភោគ សូមពិនិត្យមើល ជាមុនសិន ប្រសិនបើវា មានជាតិ ខ្លាញ់ច្រើនពេក សូមកុំបរិភោគ ច្រើនពេកអី គួររកកន្លែង ណាមួយ ដែលលក់ ហាំបឺហ្គើរ មានជាតិខ្លាញ់ តិចបំផុត ទើបជាការ ប្រសើរ និង មិនធ្វើអោយ ប៉ះពាល់ ដល់សុខភាព អ្នកឡើយ។
- ប្រភព: Health Yeating
Subscribe to:
Post Comments (Atom)

0 comments: