ញុំាអាហារ​ដែល​មាន​រស់​ជាតិ​ហឺរ ពិត​ជា​ជួយ​ដល់​សុខភាព​ផ្លូវភេទ និង​ជួយ​សំរក​ទំងន់​មែន​ឬ? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា!

ក្នុងចំណោមមនុស្ស 10 នាក់​មាន​មនុស្ស​ចំនួន 7 នាក់​ហើយ ដែល​ចូល​ចាំ​ញុំា​អាហារ​ដែល​មាន​រស់​ជាតិ​ហឺរ។ តាមអ្នកខ្លះញុំាហឺរជាចំណង់ចំណូល​ហើយអ្នកខ្លះជាទម្លាប់ និងអ្នកខ្លះទៀតយល់ដឹងពី​អត្ថប្រយោជន៍​របស់វា ទើបញុំាហឺរបែបនេះ។
cover
នៅពេលនេះដែរ យើងចង់បង្ហាញមិត្តអ្នកអាន ពីអត្ថប្រយោជន៍ នៃការញុំាហឺរ។ ថាវាពិតជាមាន​អត្ថប្រយោជន៍​សំខាន់ៗ ដល់អ្នកញុំាពិតមែន។ មិនបង្អង់យូរ មិត្តអ្នកអាន អាចអានការណែ​នាំ​នៅ​ខាង​ក្រោម​នេះបាន៖
  1. កាត់បន្ថយគ្រោះថ្នាក់នៃមហារីក
នៅក្នុងរុក្ខជាតិ ដែលមានជាតិហឺរ ទាំងឡាយ អ្នកវិទ្យាសាស្រ្តសង្កេតឃើញមានសារធាតុ Capsaicin ដែល​ជាសារធាតុ ដែលអាចប្រឆាំងនឹងការរីកលូតលាស់នៃជំងឺមហារីក ដោយពួកគេបានធ្វើតេស្តលើ​សត្វកណ្តុររួចមក ទើបហ៊ានប្រកាសថាបែបនេះ។ សារធាតុបែបនេះ មានច្រើនជាងគេ នៅក្នុងផ្លែម្ទេស។
1
  1. ជំនួយដល់សុខភាពផ្លូវភេទ
ត្រង់ចំនុចនេះ គឺសំដៅលើអាហារដែលមានជាតិហឺរតែអស់តែម្តង គឺអ្នកវិទ្យាសាស្រ្តរកឃើញថា ពិត​ជា​មាន​សារធាតុ​ដែលធ្វើឲ្យឥទ្ធពលនៃការរួមភេទកើនឡើងជាង ដែលអ្នកមិនញុំាហឺរ។
2
  1. ជំនួយដល់ការសម្រកទម្ងន់
ការញុំាអាហារដែលមានរស់ជាតិហឺរពិតជាអាចជួយ ដល់ការសម្រកទម្ងន់ពិតមែន នៅពេលដែល​យើង​ញុំា​អាហារដែលមានរស់ជាតិហឺរតិចៗ យើងមានអារម្មណ៍ឆាប់ឆ្អែត ហើយបើយើងញុំាច្រើន ជាតិ​ហឺរ​ទាំង​នោះ នឹងអាចដុតកាឡូរីដែលមាននៅក្នុងខ្លួនយើងបាន ជាក់ជាមិនខាន។
3
សំរាប់អាហារដែលមានរស់ជាតិហឺរ មានដូចជា៖
យិនស៊ិន, ម្រេចខ្មៅ, ខ្ញី, ម្ទេសខៀវ, ម្ទេសក្រហម និងមួយចំនួនផ្សេងៗទៀត ប៉ុន្តែគ្មាន​លក់​ក្នុងទីផ្សារ​ប្រទេស​​យើងទេ។
5
អ្វីដែលយើងរៀបរាប់ខាងលើនេះ សុទ្ធតែមានអត្ថប្រយោជន៍ ដូចនេះមិត្តអ្នកអាន​ត្រូវចងចាំជានិច្ច​ទើប​ប្រសើរ។ ហើយត្រូវចាំថា មិនត្រូវញុំាអាហារដែលមានរស់ជាតិហឺរមុនពេលជិតចូលគេងនោះទេ វាអាច​ធ្វើ​ចំ​ណាយ​ពេលយូរ ដើម្បីគេងលក់ នៅពេលដែលអ្នកគេង។
  • ប្រភព: Mercola

0 comments:

Copyright © 2015 KhmerThink