ការ៉េមចេកស្លឹកតយ
៙ គ្រឿងផ្សំ ៖
- ទឹកដោះគោជូរ 300ml (ប្រមាណ 3 ប្រអប់)
- ដូងកំប៉ុងទិញនៅផ្សារ ឬ ផ្សារទំនើប 150ml
- ទឹកដោះគោខាប់ 150ml
- ស្លឹកតយ ៥ស្លឹក
- សណ្ដែកដីលីង តាមចង់
- ដូងសរសៃ
- ចេក ៤ ផ្លែ
៙ វិធីធ្វើ ៖
ចេក1កាត់ជា3រឺ4. យកស្លឹកតយទៅកិនហើយយកតែទឹក លាយទឹកដោះគោជូរ, ទឹកដោះគោខាប់ និង ខ្ទិះដូង ទឹកស្លឹកតយ ក្នុងចានធំមួយ ដាក់ខ្ទិះដែលលាយហើយចូលក្នុងប្រអប់ការ៉េម បន្ទាប់មកដាក់ចេក 1 ស្រទាប់ហើយសណ្ដែកដី សរសៃដូង ធ្វើរបៀបនេះរហូតដល់អស់។ ទុកសណ្ដែកដី សរសៃដូងនិងខ្ទិះដូងខ្លះសម្រាប់ដាក់ខាងលើ ដាក់ខ្ទិះដូងខាងលើច្រើនកុំឲ្យធ្លាក់សណ្ដែកដី និងសរសៃដូង ខណៈពេលដែលយើងបរិភោគ។ យកទៅដាក់ទូទឹកកក 4h ។ (អាស្រ័យលើទូទឹកកក ខ្លះ 2 ម៉ោង រឹងហើយ។ រីករាយនិងការ៉េមចេកដែលអ្នកធ្វើដោយខ្លួនឯង សំរាប់គ្រួសារអ្នក៕_________________________
ប្រភពពី : ម្ចាស់ក្សត្រីស្មោះសេ្នហ៍
Subscribe to:
Post Comments (Atom)







0 comments: