ស៊ុបល្ពៅលាយសាច់ក្តាម (ម្ហូបថៃ)
** គ្រឿងផ្សំ ៖
1- ប្រេងឆា ឬ ប្រេងសាលាដ 2ស្លាបព្រាបាយ2- ខ្ញីស្រស់ចិញ្ច្រាំម៉ត់ 2ស្លាបព្រាកាហ្វេ
3- ខ្ទឹមក្រហមចិញ្ច្រាំឲ្យម៉ត់ 3កំពិស
4- ទឹកស្ងោមាន់ 1L
5- ទឹកខ្ទិះដូង 270ml
6- ទឹកត្រី 1-2ស្លាបព្រាកាហ្វេ
7- ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
8- ម្ទេសដៃនាងតូចហ៊ឹ 2ផ្លែ ហាន់ស្ដើងៗ
9- ជីរវ៉ាន់ស៊ុយ 2-3ត្រួយ
10-ខ្ទឹមក្រហមលីង 2ស្លាបព្រាកាហ្វេ
12- សាច់ក្ដាមកន្លះចានចង្កឹះ (បើអត់សាច់ក្តាម អាចប្រើសាច់បង្គា ឬសាច់បង្កង)
13- ល្ពៅក្រហម700g កាត់ដុំតូចៗ
14- ប៉េងប៉ោះទុំក្រហម 2ផ្លែ (បកសម្បក និងច្របាច់គ្រាប់ចោល រួចចិញ្ច្រាំសាច់វាឲ្យម៉ត់)
15- ម្សៅការី 1ស្លាបព្រាកាហ្វេ
*** វិធីធ្វើ ៖
1- ដាំឆ្នាំងដាក់ប្រេងឆាឲ្យក្តៅរួចចាក់ខ្ទឹមក្រហម ខ្ញី ម្សៅការីចូល ឆាឲ្យឡើងឈ្ងុយ2- ក្រោយមកចាក់ល្ពៅ និង ប៉េងប៉ោះចិញ្ច្រាំចូល ចាក់ទឹកស្ងោរមាន់ចូលទុកឲ្យពុះសឹមបន្ថយភ្លើងរម្ងាស់ឲ្យល្ពៅផុយ ។
3- យកគ្រឿងដែលបានចម្អិននេះទៅកិនឲ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។បន្ទាប់មកកំដៅគ្រឿងផ្សំដែលបានកិនរួចនេះដោយភ្លើងតិចៗចាក់ទឹកខ្ទិះដូង និងទឹកស៊ុបល្មម កូរឲ្យចូលជាតិគ្នាសព្វល្អរហូតដល់ស៊ុបនេះមានលក្ខណៈម៉ត់និងពេញចិត្ត ។
4- ថែមទឹកត្រី និងទឹកក្រូចឆ្មារចូល។ រួចដួសស៊ុបនេះ ដាក់ចាន រោយសាច់ក្ដាម ម្ទេសហ៊ឹ ស្លឹកជីរវ៉ាន់ស៊ុយដើម្បីលម្អរួមជាមួយ ខ្ទឹមលីងផងដែរ។ ទទួលទានពេលនៅក្ដៅៗនៅពេលព្រឹកខែរងា ពិតជាឆ្ងាញ់ណាស់ ។
_________________
ដោយម៉ាដាម សម្ផស្ស
Subscribe to:
Post Comments (Atom)


0 comments: