ហួសចិត្ត! ព្រះសង្ឃ Comment សួរសម្តេចក្នុង Facebook ថា”អាត្មាត្រូវពាក់មួកសុវត្ថិភាពដែរទេ?”

ក្រោយពេលដែលច្បាប់ចរាចរណ៍តឹងរ៉ឹងថ្មីដាក់ឱ្យដំណើរការឆ្នាំ ២០១៦ នេះ ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងនាំគ្នាផ្អើលទៅធ្វើប័ណ្ណបើកបរនិងទិញមួកសុវត្ថិភាព ដើម្បីជៀសផុតពីការផាកពិន័យ។ ទាក់ទិននឹងការផាកពិន័យចំពោះអ្នកជិះម៉ូតូពីក្រោយអ្នកឌុបដែលមិនពាក់មួកការពារ ព្រះសង្ឃមួយអង្គបាន Comment សួរទៅសម្ដេចតេជោក្នុងបណ្ដាញ Facebook ថា “បើអ្នកជិះក្រោយអត់ពាក់មួក ចុះអាត្មាជាព្រះសង្ឃអ៊ីចឹងចាំបាច់ត្រូវពាក់ដែរឬអត់?”
សំនួរនេះបានធ្វើឱ្យសម្ដេចផ្ទុះសំណើចជាខ្លាំងហើយក៏តបវិញថា “អារឿងហ្នឹងទុកឱ្យខាងក្រសួងមហាផ្ទៃដឹកនាំការប្រជុំ ហើយឆ្លើយជំនួសចុះថា តើព្រះសង្ឃត្រូវពាក់មួកឬអត់ ដើម្បីកុំឱ្យប៉ូលិសផាក”។ សម្ដេចបន្ត “ខ្ញុំមិនពន្យល់ជំនួសទេ គឺទុកឱ្យរដ្ឋមន្ត្រីទទួលបន្ទុកធ្វើការរឿងហ្នឹង”។ ទាក់ទិននឹងបញ្ហាធ្វើប័ណ្ណបើកបរនេះ ថ្មីៗនេះសម្តេចតេជោ ក៏បានប្រកាសថា ថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូត្រូវបានបញ្ចុះតម្លៃពី ៦ម៉ឺនរៀលមកត្រឹម ២ម៉ឺន៥ពាន់បច្ចុប្បន្ន ដើម្បីសម្រួលដល់ពលរដ្ឋ ( សម្រាប់ម៉ូតូ ក១ កម្លាំងតូចជាង ឬស្មើ ១២៥cc)។


រូបភាព៖ ហ្វេសបុក

0 comments:

Copyright © 2015 KhmerThink