iPhone 7 អាចនឹងគ្មានរន្ធកាស តែអ្នកនឹងឃើញកាសប្រភេទថ្មីភ្ជាប់មកជាមួយវា!
តាមប្រភពពត៌មានជាច្រើន ដែលយើងបាន ពាំនាំមក នាពេលកន្លង បានឲ្យដឹង ថា iPhone ជំនាន់ក្រោយ របស់ Apple អាចគ្មាន រន្ធកាស ហើយយើង ក៏មិន ហ៊ានថា នេះជាការ ពិតដែរ តែមានប្រភព ជាច្រើនបាន ចេញផ្សាយ ដូចៗគ្នា បែបនេះ។
ស្របពេលដែល គ្មានមតិផ្សេង មានតែមតិ ស្របថា iPhone ជំនាន់ក្រោយ គ្មានរន្ធកាស ក៏មាន ពត៌មានមួយ ទៀតបាន លេចឡើង ថា iPhone 7 អាចភ្ជាប់មក ជាមួយកាស ដែលមាន បច្ចេកវិទ្យា Wireless មកស្រាប់ គឺជាការ ដែលគ្មាន ឌុយដោត និងអាចភ្ជាប់ ជាមួយ iPhone នេះបាន តាមរយៈ Wireless ។

នេះក៏មានន័យថា រាល់ការទិញ iPhone 7 និងមានកាស ប្រភេទថ្មីនេះ មកស្រាប់។ ដើម្បីជ្រាប កាន់តែ មានតែរង់ចាំ ពត៌មានបន្ទាប់ ដែលយើងនឹង ពាំនាំមក ចែកជូនដល់ អ្នកទាំងអស់គ្នា បន្តទៀត។
- ប្រភព: Techno Buffalo
Subscribe to:
Post Comments (Atom)
0 comments: