Facebook Security Center ជួយអ្នកត្រួតពិនិត្យគណនីយរបស់អ្នកពីការលួចរបស់ Hacker

រាល់គ្រប់អ្នកប្រើប្រាស់បណ្តាញ​សង្គម Facebook តែងតែមានក្តីបារម្ភចំពោះ​សុវត្ថិភាពនៃគណនីយផ្ទាល់ខ្លួន។ អ្នកប្រើប្រាស់មួយចំនួនបានជួបបញ្ហា ដែលត្រូវបាន​គេលួចយកគណនីយផ្ទាល់ខ្លួន។ ដោយមើលឃើញពីបញ្ហាទាំងនេះក្រុមហ៊ុន Facebook បាន​បង្កើត Security Center មួយដើម្បីអោយអ្នកប្រើប្រាស់​បណ្តាញសង្គម​មួយនេះ ធ្វើការ lock គណនីយរបស់ខ្លួនបាន ប្រសិនបើមានករណីដែលត្រូវបានគេកំពុងចង់ធ្វើការលួចនោះ Facebook Security Center នឹងធ្វើការប្រាប់ម្ចាស់គណនីយភ្លាម។
របៀបធ្វើការភ្ជាប់គណនីយ Facebook របស់អ្នកជាមួយនឹង Security Center
ដំបូងចូលទៅកាន់គេហទំព័រមួយនេះ www.facebook.com/help/securitycheckup.
fbsecurity1
បន្ទាប់មកធ្វើការចុចលើពាក្យ Start Security Checkup
fbsecurity2
រួចមកចុចលើពាក្យ Review Logins
fbsecurity3
ហើយដល់ Check ត្រង់ពាក្យ Apple OS Integration
fbsecurity4
រួចចុចលើប៊ូតុង Log Out of 10
fbsecurity5
បន្តរចុចលើពាក្យ Turn On Alerts
fbsecurity6
ចុចយកដកលើពាក្យ Get notifications
fbsecurity7
ត្រង់ចំនុចនេះចុចលើកន្លែងដែលទំនេរណាមួយដូចរូបខាងក្រោម កុំចុចលើប៊ូតុង Turn Off Alert
fbsecurity8
ក្រោយមកចុចលើប៊ូតុង Turn Off Alerts
fbsecurity9
ចុចលើ Read Password Tips ដើម្បីធ្វើការការពារលេខសំងាត់របស់អ្នក
fbsecurity10
ប្រសិនបើលេខសំងាត់របស់អ្នកមិនល្អ នោះសូមធ្វើការផ្លាស់ប្តូរដោយចុចលើប៊ូតុង Change Password តែបើសិនអ្នកមិនចង់ធ្វើការនោះមិនបាច់ចុចលើប៊ូតុងនេះទេ។
fbsecurity11
ខាងក្រោមនេះយើងធ្វើការផ្លាស់ប្តូរលេខសំងាត់ ដូច្នេះសូមបំពេញលេខសំងាត់ចាស់ ហើយដាក់លេខសំងាត់ថ្មីដែលល្អ។
fbsecurity12
ក្រោយពីដាក់លេខសំងាត់ថ្មីហើយ ចុចប៊ូតុង Save
fbsecurity13
ក្រោយពីធ្វើតាមការណែនាំនេះហើយ មានន័យថាយើងបាន​ធ្វើការ Check Security Facebook Account អ្នករួចរាល់ហើយ។
fbsecurity14

0 comments:

Copyright © 2015 KhmerThink