ក្តារចុចឆ្លាតវៃ – Khmer Smart Keyboard កំណែ ២.០ មានលក្ខណៈពិសេសជាច្រើន
ក្តារចុចឆ្លាតវៃ – Khmer Smart Keyboard ត្រូវបានពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ័ឆ្លាតវៃទូទៅទាំង Andriod និង iOS។ កម្មវិធីក្តារចុចនេះត្រូវបានបង្កើតឡើងដោយលោក គ្រុយ វណ្ណា បានបញ្ចប់អនុបណ្ឌិតខាងពត៌មានវិទ្យា នៅប្រទេសជប៉ុន។ គាត់បានត្រឡប់មកកម្ពុជាវិញកាលពីឆ្នាំមុន និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា ALiEN DEV។
សព្វថ្ងៃនេះក្តារចុចឆ្លាតវៃ មានអ្នកប្រើប្រាស់រាប់ម៉ឺននាក់ ព្រោះថាកម្មវិធីមួយវាងាយស្រួលក្នុងការវាយអក្សរខ្មែរ ហើយវាយបានរហ័សជាងក្តារចុចដទៃទៀត។ ដែលកាលពីថ្មីនេះលោកគ្រុយ វណ្ណា និងក្រុមរបស់លោកបានធ្វើការប្រកាសនូវកំណែថ្មីរបស់ក្តារចុចឆ្លាតវៃ ២.០ ដែលកំណែថ្មីនេះបានដាក់បញ្ចូលនូវ ទស្សន៍ទាយពាក្យ, ស្បែក (Theme color) និង emoji។
សម្រាប់ iOS ទាញយកនៅទីនេះ
សម្រាប់ Android ទាញយកនៅទីនេះ
ហើយក្ដារចុចឆ្លាតវៃមានពិធីជប់លៀងដាក់ឲប្រើប្រាស់នៅកំណែទី២ ដែលនឹងបន្ថែម Feature ថ្មីៗ។ អ្នកអាចធ្វើការកក់សំបុត្រចូលរួម តាមរយៈ Eventbrite នៅល្ងាចម៉ោង៦ដល់ម៉ោង៩នាថ្ងៃទី៣១ ខែតុលា។ សំបុត្រមានតម្លៃត្រឹមតែ១$ ប៉ុណ្ណោះតែអ្នកអាចញាំអាហារនិងភេស្ជជៈព្រមទាំងលេងហ្គេមសប្បាយៗហើយមានរង្វាន់ទៀតផង។
តែការកក់សំបុត្រនេះមានតែ៥០ប៉ុណ្ណោះសូមរួសរាន់ឡើង។
Subscribe to:
Post Comments (Atom)





0 comments: