កម្មវិធី Messenger របស់​ក្រុមហ៊ុន Facebook ឥឡូវ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​លើស​ពី 800 លាន​នាក់​ហើយ​ក្នុង​ឆ្នាំ 2016

   cover

ក្នុងឆ្នាំ 2015 ក្រុមហ៊ុន Facebook បានបន្ថែម មុខងារថ្មីៗ ជាច្រើន លើកម្មវិធីមួយ នេះដូចជា អនុញ្ញាតអោយអ្នក ប្រើប្រាស់ផ្ញើ Sticker, រូបភាពជា File GIFs, Live Video ទៅកាន់ មិត្តភក្តិ និង ធ្វើអោយ កម្មវិធីនេះ ដំណើរការ លឿនជាងមុន ហើយលើស ពីនេះ ទៅទៀត ការប្រើប្រាស់ កម្មវិធី Messenger គឺមិនចាំបាច់ ត្រូវការ គណនី Facebook ក៏បាន។ យើងក៏អាច ធ្វើការ ទំនាក់ទំនង ទៅកាន់ មិត្តភក្តិ ដោយប្រើប្រាស់ Video Calling ឬ Voice Calling ដែលវាពិត ជាងាយស្រួល។ ដោយសារ តែកំណែ អាប់ដេត ធ្វើអោយ វាងាយស្រួល ប្រើដូចនេះ ហើយទើប ក្នុងឆ្នាំថ្មី 2016 នេះកម្មវិធី Messenger កើនឡើង រហូតលើសពី 800 លាននាក់។
   1

ហើយថ្មីៗនេះយើងក៏អាចផ្លាស់ប្តូរពណ៌ នៃប្រអប់ Chat របស់យើង និងអាចប្តូរ ឈ្មោះក្រៅ អោយ មិត្តភក្តិបាន ទៀតផង។ សម្រាប់ឆ្នាំ 2016 នេះដែរ ក្រុមហ៊ុន Facebook ក៏មានគម្រោង ត្រៀមនឹង បន្ថែមមុខងារថ្មីៗ ទៀតលើ កម្មវិធី Messenger នេះ។ គួរបញ្ជាក់ ផងដែរថា មុខងារខ្លះ ដែលបំពាក់លើ កម្មវិធី Messenger នេះ អាចប្រើប្រាស់ បានតែ នៅបរទេស ប៉ុណ្ណោះ ដូចជាមុខងារ ផ្ញើប្រាក់ តាមទៅ អោយមិត្តភក្តិ ជាដើម។


0 comments:

Copyright © 2015 KhmerThink