ឡូយមែន! ក្រុមហ៊ុន Qualcomm បង្ហាញវីដេអូអំពី បន្ទះឈីប Snapdragon Flight របស់ខ្លួនដែលនឹងត្រូវបានបំពាក់លើ Drone ស៊េរីក្រោយ

ដូចដែលអ្នកធ្លាប់បានដឹងតាមរយៈពត៌មានមុនៗដែលខេមបូរីផត បានចុះផ្សាយរួចមកហើយថា បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm គឺបន្ទះឈីបមួយប្រភេទដែលពេញនិយមសម្រាប់បំពាក់លើកំពូលស្មាតហ្វូននានា។ ដោយឡែកក្នុងឆ្នាំថ្មី 2016 នេះក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញមួយនេះបានកំណត់ចក្ខុវិស័យថ្មីរបស់ខ្លួនលើទីផ្សារមួយទៀត ដោយបំពាក់បន្ទះបំពាក់ឈីប Snapdragon លើ Drone វិញម្តង។

នៅក្នុងវីដេអូដែលក្រុមហ៊ុន Qualcomm បានបង្ហាញនោះបានបញ្ចាក់អំពីអត្ថប្រយោជន៍មួយចំនួនដែល បំពាក់បន្ទះឈីបរបស់ខ្លួនលើ Drone ដូចជា Autonomous Flight, ការកំណត់ចលនាហោះហើរ ហើយការមើលផែនទីទាំងអស់ អាចអោយយើងកំណត់បានតាមរយៈ ស៊ិនស័រ និង កាមេរ៉ា ដែលត្រូវបានបំពាក់លើ Drone នោះតែម្តង។ តាមប្រភពនេះដែរបានបន្តថា Mother Board នៃបន្ទះឈីប Snapdragon Flight នេះត្រូវបានផលិតឡើងពីបន្ទះឈីប Snapdragon 801, Dual-band 2×2 802.11n Wi-Fi, Bluetooth 4.0 និង បន្ទះ GNSS Location។ ហើយ Drone នោះដែរ ក៏ នឹងបន្ថែមថាមពលថ្មអោយ ខ្លាំង ជាងមុនដែរ និង បន្ថែមកាមេរ៉ាដែលអាចថតរូបបានរហូតដល់កម្រិត 4K ទៀតផង។
សូមទស្សនាវីដេអូនៃការបង្ហាញរបស់ក្រុមហ៊ុន Qualcomm ខាងក្រោមនេះ៖


យ៉ាងណាមិញ ក្រុមហ៊ុន Qualcomm ក៏នឹងកាត់បន្ថយតំលៃលក់ នៃការបន្ថែមមុខងារថ្មីៗលើ Drone ទាំងនេះដែរ ដោយក្រុមហ៊ុនបានកាត់បន្ថយតម្លៃ Drone ដែលអាចថតរូបកម្រិត 4K ពី $1200 មកត្រឹមតែ $300 ទៅ $400 ប៉ុណ្ណោះ ខណៈពេលដែលទំហំនៃថ្មនៅតែអាចប្រើប្រាស់បានយូរជាងមុន 1 ម៉ោងទៀត។ ហើយក្រុមហ៊ុន Qualcomm នឹងដាក់បង្ហាញ Drone ដែលបំពាក់បច្ចេកវិទ្យាថ្មីៗទាំងនេះ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2016។
- ប្រភព: Cambo-Report
Subscribe to:
Post Comments (Atom)
0 comments: