ស្មាតហ្វូនស៊េរីថ្មី Sony Xperia Z6 បានបង្ហាញឡើងជាមួយនឹងរូបរាងស្រស់ស្អាត និងលក្ខណៈសម្បត្តិ!
នៅក្នុងឆ្នាំ 2016 នេះ Sony បានធ្វើអោយ អតិថិជន មានការភ្ញាក់ផ្អើល សាជាថ្មីទៀតហើយ ជាមួយនឹងស្មាតហ្វូនស៊េរីថ្មី របស់ខ្លួន ដោយបាន កែប្រែ ក៏ដូចជា បន្ថែមលក្ខណៈសម្បត្តិច្រើន និងល្អៗជាងមុន ទាក់ទងនឹង ស្មាតហ្វូន ស៊េរីថ្មី គឺ Sony Xperia Z6 នឹងបានរំពឹងថា បញ្ចេញនៅឆ្នាំនេះ។
បើក្រលេកទៅ មើលរូបភាព របស់វាវិញ Xperia Z6 នៅតែរក្សាបង្កើត ស្រោបដោយ លោហៈធាតុ និងមានអេក្រង់ធំ ជាមួយនឹង super slim bezels។ ហើយវា គឺមិនមានប៊ូតុង Home នៅខាងមុខ ទៀតទេ និងមានសំគាល់ ក្រយ៉ៅដៃនៅ ចំហៀង ដូចនឹង Xperia Z5។ មិនតែប៉ុណ្ណោះ វាបានដាក់ បញ្ចូលជាមួយរន្ធបំពងសំលេង ដល់ទៅ 2 និងបញ្ចេញសំលេង បានយ៉ាងពិរោះរណ្តំ។
លើសពីនេះ ទៅទៀត Xpeia Z6 បានប្រើប្រាស់ បន្ទះឈីប Snapdragon 820,មានរ៉េមទំហំ 4GB, បង្ហាញរូបភាព ក្នុងកម្រិត Quad HD និង កាមេរ៉ាក្រោយទំហំ 23 មេហ្គាភិចសែល។

យ៉ាងណាមិញ ស្មាតហ្វូន ស៊េរីថ្មីនេះ នឹងបញ្ចេញ នៅក្នុងឆ្នាំ 2016 នេះ ប៉ុន្តែគេ មិនទាន់បាន ដឹងពីកាលបរិច្ឆេទ របស់វានោះទេ។ ចំណែកឯ តម្លៃរបស់វាត្រូវ ប៉ាន់ស្មានថានឹង មានតម្លៃប្រហាក់ប្រហែល 700 ដុល្លារ។ សម្រាប់ពត៌មាន បន្ថែមទាក់ទងនឹង វាទៀតនោះ យើងមានតែបន្ត រង់ចាំតាមដាន ទៀតតែប៉ុណ្ណោះ នៅពេលខាងមុខ។
- ប្រភព:Cambo-Report
Subscribe to:
Post Comments (Atom)
0 comments: