NASA កំពុងសម្ងំផលិតយន្តហោះ Hybrid ប្រើឥន្ទនៈនិងអគ្គិសនី

NASA កំពុងគ្រោងផលិតយន្តហោះដឹកអ្នកដំណើរប្រភេទ Hybrid អាចដំណើរការបានទាំងប្រេងឥន្ទនៈនិងអគ្គិសនី។ ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌល NASA Glenn កំពុងតែស្រាវជ្រាវអំពីវិធីសាស្ត្រផលិតម៉ាស៊ីនយន្តហោះ Hybrid ដែលអាចនឹងដំណើរការនៅឆ្នាំ ២០២៥។
អ្នកជំនាញទាំងអស់នេះត្រូវធ្វើការទៅលើការបង្កើតសមាសធាតុសម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid ឱ្យកាន់ទំនើបដើម្បីបំពាក់ដល់យន្តហោះក្នុងគោលបំណងកាត់បន្ថយការប្រើឥន្ទនៈ។
អ្នកស្រាវជ្រាវផ្នែកផលិតម៉ាស៊ីនយន្តហោះរបស់ NASA បានឱ្យដឹងថា ការបំពាក់ម៉ាស៊ីន Hybrid នេះនឹងជួយសន្សំសំចៃឥន្ទនៈដល់ទៅ ៣០ភាគរយ។
បើតាមអង្គការ NASA រាល់យន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទនៅអាមេរិកសព្វថ្ងៃប្រើប្រេងឥន្ធនៈជាង ៣៤ពាន់លានលីត្រ កាលពីឆ្នាំមុន។ ដូច្នេះការងាកមកផលិតយន្តហោះបំពាក់ដោយម៉ាស៊ីន Hybrid ទំនើបនេះ NASA ជឿថានឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងមួយចំណែកធំនៅឆ្នាំ ២០២៥៕
ប្រភព៖ siliconrepublic, popsci
Subscribe to:
Post Comments (Atom)
0 comments: