Rolls-Royce ធ្វើតេស្តគំរូរថយន្តផលិតពីអាលុយមីញ៉ូម
កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសពីការអភិវឌ្ឍន៍គ្រោងតួរថយន្តថ្មីធ្វើពីអាលុយមីញ៉ូមសុទ្ធសាធ។ ដោយឡែកម្សិលមិញនេះ ក្រុមហ៊ុនក៏បានប្រកាសពីការចាប់ផ្ដើមដំណើរការធ្វើតេស្តសាកល្បងបង្គំតួរថយន្តថ្មីដែលនឹងត្រូវប្រើប្រាស់លើរថយន្ត Rolls-Royce គ្រប់ម៉ូដែលទាំងអស់ ដែលដាក់លក់នៅលើទីផ្សារចាប់ពីដើមឆ្នាំ ២០១៨ តទៅ។
លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce Motor Cars បានថ្លែងថា នេះជាពេលវេលាដែលត្រូវបោះជំហានទៅមុខមួយជំហានទៀតក្នុងដំណើរការនៃការផលិតរថយន្តបែបប្រណីត។ ការធ្វើតេស្តសាកល្បងគ្រោងតួរថយន្តថ្មីនេះ ជាដំណាក់កាលដំបូងនៃកម្មវិធីអភិវឌ្ឍន៍សម្រាប់រថយន្តជំនាន់ថ្មី Rolls-Royce ដែលនឹងត្រូវដាក់លក់នៅដើមឆ្នាំ ២០១៨ ខាងមុខ។
អនាគតនៃរថយន្តប្រណីតពិតៗកំពុងលេចរូបរាង ខណៈដែលក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានចាប់ផ្ដើមធ្វើតេស្តសាកល្បងនូវគំរូតួរថយន្តធ្វើពីអាលុយមីញ៉ូម ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់រថយន្ត Rolls-Royce គ្រប់ម៉ូដែលទាំងអស់នាពេលអនាគត។
លោក Torsten Müller-Ötvös បន្តថា គំរូតួរថយន្តសាកល្បងនឹងត្រូវបានធ្វើតេស្តនៅតាមដងផ្លូវសាធារណៈនៅតាមទីតាំងមួយចំនួនក្នុងពិភពលោក ។ ដំណាក់កាលធ្វើតេស្តសាកល្បងដើម្បីធានាថា គ្រោងតួរថយន្តប្រភេទថ្មីពិតជាអាចជួយឲ្យការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ អាចទ្រាំទ្រនឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបាន។
ប្រភព៖ rolls-roycemotorcars.com
Subscribe to:
Post Comments (Atom)
0 comments: