បន្ថែម New Tab Page Extensions នៅក្នុង Google Chrome ជាស្តាយ IOS 7
មាន New Tab Page Extensions ជាច្រើន នៅក្នុង Google Chrome សម្រាប់ឲ្យលោកអ្នកលេងជាស្តាយ ដើម្បីឲ្យមើលទៅមានលក្ខណៈប្លែកស្អាត។ Extension ទាំងនៅងាយតម្លើង និងងាយលុបចោលវិញណាស់។ នៅក្នុងគន្លឹះនេះ ខ្ញុំនឹងបង្ហាញជូនលោកអ្នក នូវរបៀបតម្លើង Extensions មួយ ដែលនៅពេលយើងចុច New Tab ក្នុង Google Chrome វានឹងបង្ហាញជាម៉ូតដូចជា IOS 7 (មើលរូបខាងលើ)។ តោះ!!!!... យើងទៅសាកល្បងទាំងអស់គ្នា។
ខ្ញុំសង្ឃឹម និងជឿជាក់ថា ក្រោយពេលដែលអ្នកដំឡើង New Tab Page Extensions នេះហើយនោះ អ្នកទាំងអស់គ្នាច្បាស់ជាយល់ច្បាស់ពីរបៀបដំឡើង Extensions ប្លែកៗជាច្រើនទៀត ដែលមាននៅលើ Google Chrome។ សូមមើលតាមដំណាក់កាល ខាងក្រោមនេះ ៖
1/- ជាដំបូងសូមបើក Google Chrome ហើយចូលទៅកាន់ Setting។

2/- ហើយចូលទៅកាន់ Extensions (មើលរូបខាងក្រោម)

3/- បន្ទាប់មកទៀតសូមចុចលើ Get more extensions (ដូចរូបខាងក្រោម)

4/- ពេលនោះវានឹងបើក New Tab។ បន្តទៀត សូមវាក្នុងប្រអប់ Search ដោយសរសេរថា IOS 7 ហើយ Enter ដើម្បីឲ្យវាធ្វើការស្វែងរក។ (មើលរូប)

5/- ពេលវាស្វែងរកឃើញហើយនឹងចេញដូចរូបខាងក្រោម ដែលមាន Extensions ជាច្រើន តែសូមជ្រើសយកតែមួយ ដែលនៅខាងលើគេ (IOS 7 New Tab Plus) ហើយចុចលើប៊ូតុងពណ៌ខៀវ ដែលមានពាក្យថា Free (ដូចរូប)

6/- ចុចលើ +Free ហើយនោះ វានឹងលោតចេញផ្ទាំងមួយ ហើយសូមចុចលើពាក្យថា Add

7/- រួចហើយ វានឹងដំណើរការចប់ នោះយើងនឹងបាន Style IOS 7 នៅពេលយើងបើ New Tab ហើយ សូមមើល Google Chrome របស់ខ្ញុំ ដែលដំឡើងបានជោគជ័យ។ ហាស!!ហា!... :D :D :D

+++ សូមអរគុណ ដែលចូលអានតាំងពីដើមដល់ចប់។ ជូនពរ ក្នុងរដូវបុណ្យភ្ជុំនេះ។ :D
ប្រភព៖ TingMoung
Subscribe to:
Post Comments (Atom)
0 comments: