រូបមន្តពិសេស អោយសក់របស់អ្នកដុះបានយ៉ាងលឿន ជាមួយនឹងគ្រឿងផ្សំទាំងនេះ!
តើប្រិយមិត្តណាខ្លះ កំពុងតែ ជួបបញ្ហាការ បាត់បង់សក់ ដោយវា កើតឡើងបណ្តាល មកពីស្ត្រេល និងស្ថានការណ៍ផ្សេងៗ ដូចជាការញុំាអាហារ គឺសព្វថ្ងៃយើង ដឹងរួចហើយថា រាល់បន្លែ និងសាច់ ជាដើម ភាគច្រើន គេប្រើប្រាស់ ជាតិគីមី ដើម្បីអោយឆាប់ ធំធាត់លឿន ហើយពួកវាទាំងនេះ ក៏មានផល ប៉ះពាល់ ចំពោះសុខភាព យើងផងដែរ។
ទន្ទឹមនឹងនេះ ប្រសិនជាអ្នក មានបញ្ហា បាត់បង់សក់ ដូចជារូបភាព នៅខាងលើនោះ កុំបារម្ភអី វិធីសាស្ត្រនេះ ប្រហែលជាអាច ជួយប្រិយមិត្ត អោយដុះសក់ បានយ៉ាងលឿន ហើយវាងាយស្រួល ក្នុងការបង្កើត ទៀតផង។
តោះចង់ដឹង វិធីសាស្ត្រនេះ យ៉ាងម៉េចនោះ តាមដាន ដូចតទៅ៖
- ប្រេង castor 2 ស្លាបព្រា
- ស៊ុតមាន់មួយគ្រាប់ យកតែពណ៌ក្រហម
- ទឹកឃ្មុំ 1 ស្លាបព្រា
របៀបធ្វើ៖ យកពួកវាទាំងបី លាយចូលគ្នា អោយសព្វ ជាការស្រេច បន្ទាប់មក យកមកលាបសក់ នៅលើក្បាល រួចសឹមទុកវា រយៈពេល 2 ទៅ 4 ម៉ោង ចាំលាងសំអាតចេញ ដោយប្រើប្រាស់ សាប៊ូកក់សក់។ អនុវត្ត បែបនេះ ប្រហែលជា 1 ទៅ 2 ដង ក្នុងមួយសប្តាហ៍ រយៈពេល 1 ខែនោះអ្នក នឹងដឹងលទ្ធផល។
បើចង់ដឹងបន្ថែម អោយកាន់តែច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវីដេអូខាងក្រោម៖
ប្រសិនជា ប្រិយមិត្ត មានបញ្ហា ដូចជារូបភាព នៅខាងលើ អាចអនុវត្ត តាមវិធីសាស្ត្រនេះបាន ព្រោះវាងាយស្រួល ក្នុងការបង្កើត និងមួយវិញទៀត ថែមទាំង ចំណាយថវិកា អស់តិច ទៀតផងដែរ។
Subscribe to:
Post Comments (Atom)
0 comments: